កម្សាន្ត៖ តារាសម្ដែងស្រី Angelina Jolie បាននិយាយថា កូនទាំងប្រាំមួយនាក់របស់នាង នឹងមិនបន្តអាជីពជាតារាសម្ដែងនោះទេ ព្រោះពួកគេចូលចិត្តជីវិតឯកជន។
នៅក្នុងបទសម្ភាសន៍មួយ ជាមួយ E!News នៅលើកម្រាលព្រំក្រហមនៃការបញ្ចាំងភាពយន្ត នៅថ្ងៃទី ២៨ ខែតុលា កន្លងទៅនេះ នៅពេលដែលត្រូវបានសួរ ថាតើតារាស្រីរូបនេះ រំពឹងថាកូនៗរបស់នាងនឹងបន្តការសម្ដែងឬអត់នោះ Angelina បានឆ្លើយថា «ទេ ខ្ញុំគិតថាក្មេងៗមានភាពអៀនខ្មាស និងស្ងៀមស្ងាត់។ ពួកគេចូលចិត្តភាពឯកជនជាង»។
ជំនួសឱ្យការក្លាយជាតារាសម្តែង កូនៗរបស់ Angelina Jolie និងតារាសម្តែង Brad Pitt ហាក់ដូចជា ចូលចិត្តធ្វើការនៅពីក្រោយកាមេរ៉ាជាង។ ពួកគេម្នាក់ៗបានសម្តែងតួអង្គគាំទ្រមួយចំនួន នៅក្នុងខ្សែភាពយន្តរបស់ម្តាយពួកគេ ហើយក៏បានធ្វើការ ជាជំនួយការនៅស្ទូឌីយោ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]