កម្សាន្ត៖ បទ "APT." ដែលទើបនឹងចេញថ្មីមិនដល់មួយខែរបស់ Rosé ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK និងតារាចម្រៀងល្បីអាមេរិក Bruno Mars កំពុងទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ដោយមកដល់ពេលនេះមានអ្នកចូលស្ដាប់ជាង ២០០លានហើយ។

បទ "APT." 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បទ "APT." 

ស្របពេលនឹងការគាំទ្រដ៏លើសលុបនេះ បទ "APT." បានបំបែកកំណត់ត្រាជាច្រើន និងជោគជ័យខ្លាំងណាស់ ប៉ុន្តែសុខៗមានការសង្ស័យមួយថា បទនេះមានការចម្លងពីបទ"Gomen Ne, Iko Ja Irarenai" ជាបទចម្រៀងជប៉ុនច្រៀងដោយ Mikun Sawai ដោយមានភាពស្រដៀងគ្នាទៅលើភ្លេង។

បទ "APT." 
បទ"Gomen Ne, Iko Ja Irarenai" 

បទ "Gomen Ne, Iko Ja Irarenai" នេះចេញផ្សាយនៅឆ្នាំ២០១៣ និងទទួលបានប្រជាប្រិយភាពណាស់នៅជប៉ុន ហើយពួកគេគិតថាភ្លេងពិតជាមានភាពស្រដៀងគ្នា ប៉ុន្តែមានអ្នកគាំទ្រជាច្រើនបានចេញមុខមកការពារ អ្នកទាំងពីរ ថាភ្លេងអាចនឹងមានការស្រដៀងគ្នាបន្តិចបន្តួច គឺមិនចាត់ទុកថាចម្លងនោះឡើយ៕

បទ "APT." 
Rosé

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]