កម្សាន្ត៖ អ្នករចនាម៉ូតសម្លៀកបំពាក់អាពាហ៍ពិពាហ៍ដ៏ល្បី Vera Wang បានចេញមកបង្ហាញខ្លួនដ៏ទាក់ទាញ ស្លៀកឈុតសិ.ច.ស៊ី ពេលចូលរួមក្នុងព្រឹត្តិការណ៍ CFDA (Council of Fashion Designers of America) កាលពីថ្ងៃទី២៨ ខែតុលា កន្លងទៅនេះ។
តាមរយៈរូបភាពដែលបានបង្ហាញឡើង អ្នកច្នៃម៉ូត Vera Wang បានតុបតែងខ្លួន ស្លៀករ៉ូបកាត់ពណ៌ស ដែលផ្នែកខាងលើ គឺជាការរួមបញ្ចូលគ្នា នៃខ្សែកាត់តែមួយដែលជួយឲ្យអ្នកច្នៃម៉ូតរូបនេះ អាចបង្ហាញរាងស្ទើរទាំងខ្នង និងចង្កេះ។
យ៉ាងណាមិញ ក្នុងវ័យ ៧៥ឆ្នាំ Vera Wang នៅតែទាញយកចំណាប់អារម្មណ៍ ជាមួយនឹងការថែរក្សារាងស្អាត គ្មានខ្លាញ់លើស។ ជាពិសេស អ្នកស្រី ក៏តែងតែបានចេញមកបង្ហាញខ្លួនយ៉ាងលេចធ្លោ ក្នុងសម្លៀកបំពាក់ដ៏អង់អាច ជួយលើកសម្រស់ឲ្យកាន់តែក្មេងជាងវ័យ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]