កម្សាន្ត៖ តារាចម្រៀងប្រុស លោក Justin Bieber បានបង្ហោះរូបកូនប្រុស អាយុពីរខែរបស់ខ្លួន ដែលបានស្លៀកពាក់ឈុតជាមួយឪពុកម្ដាយ ក្នុងថ្ងៃ Halloween។
គ្រួសារលោក Justin Bieber បានថតរូប Halloween ជាលើកដំបូងរបស់ពួកគេជាមួយគ្នា និងចង់ចែករំលែកវាជាមួយអ្នកគាំទ្រ។ នៅលើ Instagram នៅល្ងាចថ្ងៃទី 1 ខែវិច្ឆិកា Justin Bieber បានបង្ហោះរូបថត ជាបន្តបន្ទាប់ ពីគ្រួសារទាំងមូល ដែលបានរៀបចំខ្លួន ស្លៀកពាក់និងថតរូបគួរឱ្យអស់សំណើច ដែលបានធ្វើឲ្យអ្នកគាំទ្ររំភើបចិត្ត ពេលរកឃើញកូនប្រុស Jack Blues ក្នុងរូបថត។
មិនត្រឹមតែប៉ុណ្ណោះ ឈុតរូបថត Halloween របស់គ្រួសារ តារាចម្រៀងប្រុស លោក Justin Bieber ទាក់ទាញបានជាង ៣ លាន Like ក្នុងរយៈពេលត្រឹមតែ ៣ ម៉ោង។ ហើយ Hailey ក៏បានបង្ហោះរូបថតជាបន្តបន្ទាប់នៅលើ Instagram រួមទាំងរូបថតកូនប្រុស Jack Blues ពាក់ឈុត Halloween ពណ៌ខ្មៅ រួមជាមួយនឹងពេលវេលាដ៏គួរឱ្យចងចាំរបស់នាង នៅក្នុងខែតុលា៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]