កូរ៉េខាងត្បូង៖ ជាការពិតណាស់ Jennie ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK មិនត្រឹមតែមានឥទ្ធិពលលើវិស័យតន្ត្រីទេតែនាងក៏មានឥទ្ធិពលលើវិស័យដើរម៉ូតដែរ ព្រោះរាល់ការតែងខ្លួន និងសម្លៀកបំពាក់នីមួយៗដែលនាងស្លៀកសុទ្ធតែត្រូវអ្នកគាំទ្រស្លៀកត្រាប់តាមទាំងអស់។

Jennie 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ គំនិតរបស់អ្នកគាំទ្របែបកូរ៉េនិងអ្នកគាំទ្របែបអន្តរជាតិគឺមានការគិតខុសគ្នាណាស់ ជាក់ស្ដែងថ្មីៗនេះ Jennie ត្រូវបានអ្នកគាំទ្រអន្តរជាតិមួយចំនួនសើចនឹងការតែងខ្លួនរបស់នាង ពេលចូលរួមពិធីមង្គលការមិត្តភក្តិ។

Jennie 

ក្នុងនោះ Jennie បានពាក់អាវពណ៌សដៃវែងពាក់ពីលើដោយរ៉ូបពណ៌ខ្មៅនិងខោខ្មៅវែងសម្រុងត្រឹមកជើង និងតុបតែងខ្លួនយ៉ាងធម្មតា គឺទម្លាក់សក់គាបត្រង់ ដែលធ្វើឲ្យមានការជជែកថា នាងពិតជាតែងខ្លួនសាមញ្ញពេកហើយគឺដូចពេលទៅធ្វើការធម្មតា។

Jennie ក្នុងពិធី​​មង្គលការ

បន្ទាប់ពីមានការវាយប្រហារលើរូបនាងបែបនេះមក អ្នកគាំទ្រកូរ៉េក៏បានចេញមុខមកការពារ Jennie ថាទំនៀមទម្លាប់របស់កូរ៉េគឺគេស្លៀកពាក់សាមញ្ញបែបនេះឯងក្នុងពិធីមង្គលការហើយ Jennie ស្លៀកពាក់សមរម្យហើយ៕

Jennie ក្នុងពិធី​​មង្គលការ

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]