កម្សាន្ត៖ អតីតកីឡាករបាល់ទាត់ លោក David Beckham និងភរិយា Victoria កំពុងរៀបចំឲ្យកូនស្រីពៅរបស់ពួកគេ Harper ដើម្បីចូលប្រឡូកក្នុងវិស័យសិល្បៈកម្សាន្ត ជាមួយនឹងអាជីពដែលនឹងមានតម្លៃរាប់លានផោន។
![](https://s9.kh1.co/a8/a8f3594bd037c2afa5e4a1ad02cc47641cd1f06b.webp)
យោងតាម កាសែត The Sun បាននិយាយថា លោកស្រី Victoria បានបង្កើតអាជីវកម្មមួយ ដែលមានឈ្មោះថា H7B Limited ដែលយកចេញពីអក្សរទីមួយនៃឈ្មោះពេញរបស់ Harper Seven Beckham ។ Victoria និងមេធាវីម្នាក់ ត្រូវបានចុះក្នុងបញ្ជីឈ្មោះជានាយកក្រុមហ៊ុន គ្រប់គ្រងប្រាក់ចំណូលនាពេលអនាគតរបស់តារាដែលកំពុងរះ។ ប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសបាននិយាយថា ជំហាននេះអាចជាមធ្យោបាយមួយ ដើម្បីរៀបចំសម្រាប់អាជីពជោគជ័យរបស់ Harper នៅពេលខាងមុខ ជាមួយនឹងម៉ាកយីហោជាច្រើន ដែលត្រៀមរួចជាស្រេច ក្នុងការទាក់ទងសម្រាប់ការសហការ។
![](https://s9.kh1.co/87/87ee8ad4e4929cfddb0d943de92192d4e3ca2046.png)
យ៉ាងណាមិញ ខាងប្រភពជិតស្និទ្ធនឹង Beckhams បានលើកឡើងថា នៅពេលនេះ វាគ្រាន់តែជាបញ្ហារដ្ឋបាល តែប៉ុណ្ណោះ។ David និង Victoria មិនមានគម្រោងភ្លាមៗ សម្រាប់សកម្មភាពពាណិជ្ជកម្មណាមួយទេ។ វាគ្រាន់តែជាជម្រើសដ៏រីករាយ និងគួរឱ្យរំភើបសម្រាប់ Harper នាពេលអនាគត៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
![](https://s9.kh1.co/d2/d2d06c21d9bc414a21f7e0be907587b9f63bbdb1.jpg)
![](https://s9.kh1.co/76/765fdf57e4e09f115f732655651949bbd83ce71d.jpg)
![](https://s9.kh1.co/b8/b8d49fff31cca58a771acb86d33bad01a7170bcc.jpg)
![](https://s9.kh1.co/ba/ba4a7c5d456567c534c0c100c7729850593c5333.jpg)
![](https://s9.kh1.co/42/428dc6777acb93d793cc1c9999942c1fb1b6b340.png)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]