ថ្ងៃទី៣១ តុលា 2024 ទីក្រុងហ្សាកាតា ឥណ្ឌូនេស៊ី៖ អ៊ីនដូមី ផលិតផលមីគោកដ៏ល្បីល្បាញបានធ្វើឱ្យទីផ្សាររបស់ខ្លួនកាន់តែកក្រើកតាមរយៈការសហការជាមួយសិល្បការិនីលំដាប់អន្តរជាតិគឺក្រុមតារាចម្រៀងរបស់កូរ៉េ NewJeans ក្នុងនាមជាទូតសុច្ឆន្ទៈ។ NewJeans ត្រូវបានគេស្គាល់ថាជាតារាចម្រៀង K-Pop សម័យថ្មីដែលពេញដោយថាមពល ជាមួយនឹងស្ទីលតន្ត្រីដ៏ប្លែកនិងរស់រវើក ស័ក្ដិសមនឹងយុវវ័យសម័យថ្មី ឬGen-Z ហើយឥឡូវនេះ ពួកគេគឺជាមុខមាត់ថ្មីជាលក្ខណៈសកល របស់ផលិតផលអ៊ីនដូមី

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ៊ីនដូមីមានអាយុកាលជាង៥០ឆ្នាំមកហើយ និងមានវត្តមានលើទីផ្សារជាង១០០ប្រទេស និងត្រូវបានគេចាត់ទុកថាជា “មីកញ្ចប់ដ៏ពេញនិយមបំផុតលើពិភពលោក” និងជា “មីកញ្ចប់ Halal ដែលពេញនិយមបំផុតលើពិភពលោក” នេះបើយោងតាមរបាយការណ៍ Kantar’s Brand Footprint ចេញផ្សាយឆ្នាំ២០២៤។ រយៈពេល៨ឆ្នាំជាប់ៗគ្នា អ៊ីនដូមី ត្រូវបានចាត់ទុកជាផលិតផលអាហារមួយក្នុងចំណោម “ផលិតផលអាហារពេញនិយមទាំង៣នៅលើពិភពលោក”1។

រូបភាព

អ៊ីនដូមី និង NewJeans សហការគ្នាយ៉ាងជិតស្និទ្ធក្នុងការចាប់ផ្ដើមនូវយុទ្ធនាការទីផ្សារអន្តរជាតិដ៏ប្លែកនិងពេញដោយគំនិតច្នៃប្រតិដ្ឋមួយឈ្មោះថា “Oh My Good! It’s Indomie.” ។ កិច្ចសហការនេះមានគោលបំណងនាំមកនូវភាពរីករាយនិងគំនិតច្នៃប្រតិដ្ឋ រួមទាំងថាមពលវិជ្ជមានដែលយើងឃើញថាយុវវ័យជំនាន់ក្រោយជុំវិញពិភពលោកតែងតែមាន។

រូបភាព

លោក Axton Salin ជានាយក PT Indofood CBP Sukses Makmur Tbk (ICBP) ដែលជាក្រុមហ៊ុនផលិតមីគោកអ៊ិនដូមីបានលើកឡើថា “យើងពិតជារីករាយណាស់ដែលបានសហការជាមួយក្រុម NewJeans ក្នុងនាមជាទូតសុច្ឆន្ទៈអន្តរជាតិសម្រាប់ផលិតផលមីគោកអ៊ីនដូមីរបស់យើង។ យើងក៏រីករាយដូចគ្នាដែលយើងគឺជាផលិតផលនៅអាស៊ីអាគ្នេយ៍ដំបូងគេ ដែលបានសហការជាមួយពួកគាត់។ ចម្រៀងរបស់ NewJeans ព្រមទាំងសមត្ថភាពរបស់ពួកគាត់មិនមែនសម្រាប់តែអ្នកគាំទ្រ K-pop នោះទេ តែក៏សម្រាប់ទស្សនិកជនទូទៅដែរ ហើយពួកគាត់ស័ក្ដិសមនឹងផលិតផលរបស់យើងដែលឆ្លុះបញ្ចាំងនូវភាពរីករាយ ថាមពល និងភាពរស់រវើក។ អាចរាប់បានថា នេះជាការបោះជំហានដ៏ធំមួយរបស់ អ៊ីនដូមីដោយបានពង្រីកខ្លួនចូលទៅក្នុងទីផ្សារអន្តរជាតិ និងនៅតែជាផលិតផលមីគោកដែលយុវវ័យជំនាន់ក្រោយតែងតែជ្រើសរើស!”។

រូបភាព

អ្នកស្រី Elly Betty ជាប្រធានស្ដីទីនៃ International Division ICBP បានបន្ថែមថាការចាប់ផ្ដើមយុទ្ធនាការនេះគឺរឿងដ៏រំភើបមួយ។ អ្នកស្រីបានលើកឡើងយ៉ាងដូច្នេះថា “យុទ្ធនាការនេះចាប់ផ្ដើមដោយការចេញផ្សាយស្ប៉តទូរទស្សន៍លក្ខណៈអន្តរជាតិមួយរបស់អ៊ីនដូមី ហើយភាពរំភើបនេះនឹងត្រូវបានបន្តក្នុងសកម្មភាពផ្សេងៗនៅក្នុងប្រទេសជាច្រើនដែលគ្រប់គ្នាសុទ្ធតែអាចទទួលយកបទពិសោធដ៏រីករាយនៃយុទ្ធនាការ Oh My Good! It’s Indomie នេះ!”

សមាជិក NewJeans រួមមាន Minji Hanni Danielle Haerin និង Hyein នឹងមានវត្តមានក្នុងវីដេអូណែនាំខ្លួនមួយ ទៅកាន់អ្នកដែលស្រលាញ់អ៊ីនដូមីទាំងអស់ជុំវិញពិភពលោក ក្នុងនាមជាទូតសុច្ឆន្ទៈ ដោយពួកគេនឹងបង្ហាញពីភាពរីករាយអំពីកិច្ចសហការជាមួយ អ៊ីនដូមីព្រមទាំងសកម្មភាពសប្បាយៗជាច្រើនទៀតដែលនឹងកើតឡើងអំឡុងយុទ្ធនាការនេះ។

រូបភាព

កុំភ្លេច! តាមដានយុទ្ធនាការដ៏រំភើប ដែលមានទាំងសកម្មភាពសប្បាយៗនិងប្រូម៉ូសិនពិសេសៗនេះជាមួយគ្នា ដោយប្រើ #OhMyGoodItsIndomie នៅលើយូធូប(@Indomieglobal), អ៊ីនស្តាក្រាម (@Indomie_Cambodia), និងហ្វេសប៊ុក (Indomie Cambodia)។ យុទ្ធនាការនេះនឹងចាប់ផ្ដើមដោយការចាក់បញ្ចាំងនៅតាមផ្ទាំង Billboards LED នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ ចាប់ពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះតទៅ។ សូមរង់ចាំចូលរួមជាផ្នែកមួយនៃភាពរភើបក្នុងយុទ្ធនាការ #OhMyGoodItsIndomie នេះ ដែលមានទាំងកម្មវិធីផ្ទាល់នៅខាងក្រៅនិងតាមប្រព័ន្ធអនឡាញ!

https://www.youtube.com/watch?v=42M5JTudRs4

វីដេអូ

អំពីក្រុមហ៊ុន PT Indofood CBP Sukses Makmur Tbk

PT Indofood CBP Sukses Makmur Tbk (ហៅកាត់ថា“ICBP” ឬ ”ក្រុមហ៊ុន”) គឺជាក្រុមហ៊ុនផលិតផលិតផលអាហារឈានមុខគេ។ យើងមានសកម្មភាពអាជីវកម្មដែលមានផលិតផលច្រើនប្រភេទខុសៗគ្នា រួមមាន មីកញ្ចប់ អាហារផលិតពីទឹកដោះគោ អាហារសម្រន់ គ្រឿងផ្សំបន្ថែមរសជាតិ ផលិតផលរបបអាហារពិសេស និងភេសជ្ជៈជាច្រើនមុខ។ បន្ថែមពីលើនេះ យើងក៏មានប្រតិបត្តិការក្នុងវិស័យវេចខ្ចប់ និងការផលិតសម្បកនិងកេសវេចខ្ចប់ផលិតផលរបស់យើងដែរ។

យើងបានផ្ដល់នូវផលិតផលអាហារនិងភេសជ្ជៈច្រើនប្រភេទខុសៗគ្នា សម្រាប់ជាដំណោះស្រាយប្រចាំថ្ងៃរបស់អតិថិជនគ្រប់វ័យ និងគ្រប់ប្រភេទក្នុងទីផ្សារ តាមរយៈផលិតផលឈានមុខជាង៣០ម៉ាកសញ្ញា។ ម៉ាកសញ្ញាភាគច្រើនៃផលិតផលរបស់យើងទទួលបានការចាប់អារម្មណ៍យ៉ាងពិសេសនៅប្រទេសឥណ្ឌូនេស៊ី ដែលត្រូវបានជឿជាក់និងគាំទ្រពីអតិថិជនរាប់លាននាក់ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ អ៊ីនដូមី គឺជាម៉ាកសញ្ញាផលិតផលមីកញ្ចប់មួយរបស់យើង ហើយបានក្លាយជាម៉ាកសញ្ញាអន្តរជាតិមួយដែលមានការនាំមុខខ្លាំងនៅក្នុងទីផ្សារក្រៅប្រទេស។ 

សកម្មភាពប្រតិបត្តិការរបស់យើងត្រូវបានគាំទ្រដោយរោងចក្រចំនួន៦០ក្នុងតំបន់សំខាន់ៗជាច្រើននៅឥណ្ឌូនេស៊ី ដែលធ្វើឱ្យយើងអាចផ្គត់ផ្គង់តម្រូវការទីផ្សារបាន និងធានានូវភាពស្រស់ថ្មីសម្រាប់ផលិតផលរបស់យើង។ យើងក៏បានពង្រីកនូវបណ្ដាញផ្គត់ផ្គង់សម្រាប់ PT Indofood Sukses Makmur Tbk (ហៅកាត់ថា “Indofood”)ដែរ ដើម្បីឆ្លើយតបរាល់តម្រូវការអតិថិជនទូទាំងប្រជុំកោះបានទាន់ចិត្តនិងមានប្រសិទ្ធភាព និងធានាថាផលិតផលយើងមានវត្តមាននៅក្នុងទីផ្សារគ្រប់ប្រភេទនិងគ្រប់កន្លែង។

ដើម្បីឆ្លើយតបនូវតម្រូវការលក្ខណៈអន្តរជាតិ យើងក៏មានសង្វាក់ផលិតកម្មនៅប្រទេសម៉ាឡេស៊ី តំបន់មជ្ឈិមបូព៌ានិងប៉ែកអាគ្នេយ៍នៃតំបន់អឺរ៉ុបដែរ ដោយ ICBP គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលផលិតមីកញ្ចប់ធំជាងគេនៅលើពិភពលោក។ បន្ថែមពីលើនេះ ICBP ក៏នាំចេញផលិតផលរបស់ខ្លួនពីប្រទេសឥណ្ឌូនេស៊ីនដែរ ដែលបច្ចុប្បន្ននេះមានវត្តមានក្នុងទីផ្សារជាង១០០ប្រទេសជុំវិញពិភពលោក។

Media Contact:

Irene Prasetio

Product Brand Manager

International Operations Division (IOD)

PT Indofood CBP Sukses Makmur Tbk

Sudirman Plaza Indofood Tower Lantai 23

Jl. Jend. Sudirman Kav. 76-78

Jakarta 12910

T. +62 21 5795 8822

F. +6221 5795 8822

E. [email protected]

W. www.indofoodcbp.com

Nurulita Novi Arlaida

Head of Corporate Public Relations

PT Indofood Sukses Makmur Tbk

Sudirman Plaza Indofood Tower Lantai 9

Jl. Jend. Sudirman Kav. 76-78

Jakarta 12910

T. +62 21 5795 8822 ext. 1169

F. +6221 5793 7466

E. [email protected]

W. www.indofood.com

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]