កម្សាន្ត៖ តារាចម្រៀងស្រី Jennifer Lopez បានទាញយកចំណាប់អារម្មណ៍ ដោយរូបនាង នៅតែទាក់ទងជាមួយនឹងកូនៗទាំងបីរបស់ អតីតស្វាមី Ben Affleck ទោះបីជានាងបានដាក់ពាក្យលែងលះកាលពីខែសីហា ក៏ដោយ។
ក្នុងនោះដែរ មានប្រភពព័ត៌មានមួយ បានបង្ហាញនៅក្នុងទស្សនាវដ្តី People នៅថ្ងៃទី ៦ ខែវិច្ឆិកា ដោយបានបានលើកឡើងថា «គ្រួសាររបស់នាងទាំងអស់ស្រឡាញ់កូនរបស់ Ben ។ Jennifer ចង់ឱ្យក្មេងៗដឹងថា ពួកគេអាចទាក់ទងនាង ប្រសិនបើពួកគេត្រូវការអ្វីមួយ»។
យ៉ាងណាមិញ ប៉ុន្មានខែចុងក្រោយនេះ Jennifer Lopez បានជួបកូនៗរបស់អតីតស្វាមីជាមួយតារាសម្ដែង Jennifer Garner, Violet អាយុ ១៨ ឆ្នាំ, Fin អាយុ ១៥ ឆ្នាំ និង Samuel អាយុ ១២ ឆ្នាំ។ ហើយកាលពីខែកញ្ញាកន្លងទៅ តារាចម្រៀងស្រីរូបនេះ និង Ben Affleck ក៏បាននាំកូនៗទៅញ៉ាំអាហារថ្ងៃត្រង់នៅសណ្ឋាគារមួយ។ Jennifer Lopez បានដឹកកូនស្រីអាយុ ១៦ ឆ្នាំឈ្មោះ Emme ទៅផ្ទះ Jennifer Garner ដើម្បីឲ្យកូនៗដើរលេងជាមួយគ្នា ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]