កូរ៉េខាងត្បូង៖ ប្រិយមិត្តដែលធ្លាប់តាមដានវិស័យសិល្បៈកូរ៉េ ទាំងចម្រៀងនិងសម្ដែង ប្រាកដជាស្គាល់តារាចម្រៀងពហុជំនាញ និងជាតារាសម្ដែងមួយរូបដ៏ល្បីឈ្មោះគឺលោក Rain ហើយ ដែលលោកធ្លាប់សម្ដែងជាតួអង្គ "លី យ៉ុងជេ" ក្នុងរឿង "បំណុលផ្ទះជំពាក់ស្នេហ៍" ។
ត្បិតថាកន្លងផុតទៅច្រើនឆ្នាំហើយតែ Rain នៅតែទទួលបានប្រជាប្រិយភាពនិងមានអ្នកគាំទ្រជាច្រើនខណៈដែលគេបានរៀបការជាមួយភរិយាជាតារាសម្ដែងលំដាប់ A Kim Tae Hee និងមានកូនពីរនាក់យ៉ាងមានក្ដីសុខ។
ថ្មីៗនេះ Rain បានទម្លាយរឿងគួរឲ្យភ្ញាក់ផ្អើលមួយថា គេមានជំងឺភ័យខ្លាចកន្លែងចង្អៀតនិងបិទជិត ហៅថា Claustrophobia នៅពេលដែលលោកត្រូវចូលរួមកម្មវិធី Season B Season ដែលតម្រូវឲ្យលោកឡើងជិះឧទ្ធម្ភាគចក្រ។ Rain បានទម្លាយថាជំងឺនៃការភ័យខ្លាចនេះ គឺកើតឡើងនៅពេលគេត្រូវសម្ដែងរឿងមួយ តម្រូវឲ្យចូលដេកក្នុងមឈូសជាកន្លែងតូចចង្អៀតហើយចាប់ពីពេលនោះមក គេក៏ខ្លាចកន្លែងចង្អៀតនិងបិទជិតបែបនេះតែម្ដង៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]