កម្សាន្ត៖ Harper ដែលត្រូវបានគេស្គាល់ថា ជាកូនស្រីពៅ របស់ David Beckham និង Victoria ត្រូវបានគេសរសើរថា មន្តស្នេហ៍ គួរឲ្យស្រលាញ់ និងបានធ្វើឲ្យទស្សនិកជន ចាប់អារម្មណ៍ ជាមួយនឹងការនិយាយដ៏ស្មោះស្ម័គ្រ អំពីម្តាយរបស់នាង គឺ Victoria Beckham កាលពីល្ងាចថ្ងៃទី ៥ ខែវិច្ឆិកា។
ក្នុងនោះដែរ Harper ត្រូវបានម្តាយរបស់នាង នាំទៅក្នុងពិធីប្រគល់រង្វាន់ស្ត្រីឆ្នើមប្រចាំឆ្នាំដែលរៀបចំដោយទស្សនាវដ្ដី Harper's Bazaar UK កាលពីយប់ថ្ងៃអង្គារ។ ម្តាយ និងកូនស្រីទាំងពីរ បានរៀបចំស្លៀកសម្លៀកបំពាក់សូត្រ ដែលមានការរចនាដោយ Victoria ខ្លួនឯងតែម្ដង។
ក្មេងស្រីវ័យ ១៣ ឆ្នាំរូបនេះ បានឡើងលើឆាក ពេលនាងត្រូវបានគេណែនាំថា ជាអ្នកប្រគល់រង្វាន់ដល់ម្ដាយរបស់នាង។ Harper បានទាក់ទាញទស្សនិកជនភ្លាមៗ ជាមួយនឹងភាពទាក់ទាញ និងកំប្លែងពីធម្មជាតិរបស់នាង ក្នុងនាមជាអ្នកបង្ហាញវ័យក្មេង បំផុតក្នុងពិធីនេះ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]