កម្សាន្ត៖ អាចនិយាយបានថា បន្ទាប់ពីបានប្រកាសបែកគ្នា ជាមួយនឹងអតីតគូស្នេហ៍រួចមក តារាសម្ដែងវ័យក្មេង Nine Naphat តែងតែត្រូវបានហ្វេនៗចាប់អារម្មណ៍ តាមដានក៏ដូចជាចង់ដឹងពីដំណើរជីវិតរស់នៅថ្មី របស់តារាប្រុសរូបនេះ។
យ៉ាងណាមិញ កាលពីថ្មីៗនេះ តារាសម្ដែងប្រុស លោក Nine Naphat ក៏បានចេញមក បើកបង្ហាញពីជីវិតរបស់លោក ដោយបានលើកឡើងថា ឥឡូវនេះបានផ្លាស់ប្តូរទៅជាភ្លឺថ្លាទាំងស្រុងហើយ ប៉ុន្តែលោកនៅមិនទាន់ចង់បើកចិត្តនៅឡើយទេ។ ជាពិសេស តារាប្រុសរូបនេះ បានលាតត្រដាង ពីស្ថានភាពចិត្តរបស់ខ្លួន គឺមានភាពសប្បាយរីករាយ ព្រោះអ្វីៗត្រូវបានត្រឡប់ទៅដូចកាលពីមុន ហើយអ្វីដែលធ្វើឱ្យសប្បាយចិត្ត នោះគឺការងារ និងមិត្តភ័ក្ដិ។
ម៉្យាងវិញទៀត ពេលនេះ Nine Naphat ក៏បានបង្ហាញទៀតថា លោកពិតជាសប្បាយចិត្ត បានថែរក្សាខ្លួន និងរស់នៅបានពេញលេញ រួមទាំងអាចធ្វើអ្វីដែលខ្លួនចង់ធ្វើ ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]