ភ្នំពេញ ៖ រថយន្តម៉ូដែលថ្មី Jeep Wrangler Rubicon បានមកដល់កម្ពុជាដោយផ្លូវការ ក្រោមការនាំចូល និងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក.ដែលជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិនាំចូលនិងចែកចាយជាផ្លូវការ សម្រាប់ម៉ាករថយន្ត Jeep® និង RAM នៅក្នុងប្រទេសកម្ពុជា។

រូបភាពក្នុងកម្មវិធី
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

ក្នុងភាពល្បីល្បាញ ដែលត្រូវបានគេសរសើរថាជារថយន្ត SUV ដែលរូបរាងស្អាត និងមានសមត្ថភាពពិសេសសម្រាប់ផ្លូវ Off-Road រថយន្ត Jeep Wrangler Rubicon ស៊េរីថ្មីនេះត្រូវបានបង្កើតឡើងសម្រាប់បំពេញតម្រូវការប្រើប្រាស់លើគ្រប់ស្ថានភាពផ្លូវ តាំងពីផ្លូវ Off-Road ដ៏លំបាកៗ រហូតដល់ការប្រើប្រាស់លើផ្លូវធម្មតា និងការធ្វើដំណើរប្រចាំថ្ងៃ។ ជាមួយសមត្ថភាពពិសេស 4x4 ដែលអមមកជាមួយ ការបំពាក់បច្ចេកវិទ្យាទំនើប និងរចនារូបរាងខាងក្រៅដ៏មានអំណាចខ្លាំងក្លា រថយន្ត Jeep Wrangler Rubicon ធានាជូននូវបទពិសោធន៍បើកបររថយន្តដ៏រំភើបនិងថ្មីប្លែកពីរថយន្តដទៃ។

រូបភាពក្នុងកម្មវិធី

រថយន្ត Jeep Wrangler Rubicon 4x4 ទំនើបចុងក្រោយនេះនៅតែរក្សាអត្តសញ្ញាណ Adventure និងបន្តភាពល្បីល្បាញរបស់ត្រកូល Wrangler។ ដោយសារតែកិត្តិនាមដែលល្បីល្បាញបែបធន់រឹងមាំនេះ ដែលអមមកជាមួយ និងបច្ចេកវិជ្ជាទំនើបរបស់វា វាបានជំរុញចិត្តរបស់អ្នក បើកបរឱ្យ "អាចទៅគ្រប់ទីកន្លែង និងអាចធ្វើអ្វីក៏បាន"។ All-New Jeep Wrangler នេះត្រូវបានរចនាឡើងសម្រាប់តម្រូវចិត្តអ្នកដែលចូលចិត្តការស្វែងរកថ្មី និងអ្នកបង្កើតភាពច្នៃប្រឌិត ដែលនេះបាន ធ្វើឱ្យម៉ូដែលនេះក្លាយជា ដៃគូដ៏ល្អបំផុតសម្រាប់អ្នកចូលចិត្តបើកបរលើផ្លូវ​​​​​ off-road។

រូបភាពក្នុងកម្មវិធី

ការរចនាខាងក្រៅប្រកបដោយភាពល្អឥតខ្ចោះ អមជាមួយវត្តមានដែលមានកិត្តិនាមល្បីល្បាញ រថយន្ត Jeep Wrangler Rubicon បានបំពាក់មកជាមួយប៉ាណាខាងមុខដែលមានលំហូរខ្យល់ចំនួន 7 ដែលអាចកាត់បន្ថយ កម្តៅម៉ាស៊ីនបានយ៉ាងល្អ។ ម៉ូឌែលនេះត្រូវបានបំពាក់មកជាមួយ ភ្លើងបំភ្លឺផ្លូវប្រភេទ LED ចង្កៀងមុខស្វ័យប្រវត្តិ និងចង្កៀងកាត់អ័ព្វ ប្រភេទ​ LED និងចង្កៀងមុខប្រភេទ LED Premiumដែលមានពន្លឺភ្លីកាត់ច្បាស់ល្អ។ 

រូបភាពក្នុងកម្មវិធី

នៅផ្នែកទាំងសងខាង​​នៃរថយន្តនេះ មានបំពាក់មកជាមួយអក្សរ RUBICON និងភ្ជាប់មកជាមួយនិងការរចនាទំពក់ពណ៍ក្រហម និងផ្លាកតែម Jeep ពណ៌ប្រផេះ និងផ្លាកសំគាល់ភាពលេចធ្លោរនៃម៉ូដែលនេះគឺ Trail Rated® ។ កញ្ចក់រថយន្តជាប្រភេទ Power Heated ដែលមានភាពធន់ខ្លាំង។ ចំណែកផ្នែកខាងក្រោយមានស្តុបប្រភេទ LED និងកង់សាគួរពេញខ្នាតដែលភ្ជាប់នៅផ្នែកខាងក្រោយនៃរថយន្ត។

រូបភាពក្នុងកម្មវិធី

នៅពីខាងលើរបស់រថយន្ត Jeep Wrangler Rubicon នេះមានកញ្ចក់ទប់ខ្យល់ប្រភេទ CORNING GORILLA® GLASS និងផ្នែកខាងក្រោយ ដែលរចនាមកជាបង្គំពណ៍ខ្មៅចំនួន បីផ្នែកដែលអាចដោះចេញបានយ៉ាងងាយស្រួល ដែលអាចផ្តល់អោយបទពិសោធន៍បើកបររថយន្ត​ Jeep កាន់តែស្រស់ស្រាយនិងមានសេរីភាពជាមួយ ​អារម្មណ៍បែប Off-Road។ ចំណែកយ៉ាន់របស់រថយន្ត Jeep Wrangler Rubicon នេះមានទំហំ17 អ៊ីញ និងជាប្រភេទអាលុយមីញ៉ូម ដែលកាន់តែសាកសមសម្រាប់ការប្រើប្រាស់លើគ្រប់ស្ថានភាពផ្លូវ និងមើលទៅមានអំណាច បែបស្ព័រ ដែលសមស្របជាមួយនិងប្រភេទកង់ Off-Road ទំហំ 35​ អ៊ីញ ដែលមានភាពធន់ និងរឹងមាំ។ 

រូបភាពក្នុងកម្មវិធី

មុខងារសុវត្ថិភាពជាមួយបច្ចេកវិទ្យាចុងក្រោយ All-New Jeep Wrangler Rubicon ថ្មីនេះមានប្រពន្ធ័សុវត្ថិភាពច្រើនជាង 85 មុខងារដែលអាចធានាបាននូវសុវត្ថិភាពខ្ពស់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ និងការបើកបរលើផ្លូវលំបាកៗខ្លាំង។ កាន់តែពិសេសស៊េរីថ្មីនេះមានប៉ោងសុវត្តិភាពទាំងផ្នែកខាងមុខនិងចំហៀង ដែលច្រើនជាងម៉ូឌែលមុនៗ។ ក្រៅពីនេះទៀត រថយន្ត Jeep Wrangler Rubicon ថ្មីនេះមានមុខងារជាច្រើនដូចជា ៖

-ប្រពន្ធ័ការពារក្រឡាប់ (Sway Bar) 

- ប្រពន្ធ័កាពីតាស់

- Adaptive Cruise Control with stop ប្រពន្ធ័កំណត់លឿននិងបន្ថយល្បឿន​ដោយស្វ័យប្រវត្តិតាមរថយន្តខាងមុខ

- ប្រពន្ធ័កំណត់ល្បឿន / Select-Speed Control

- ប្រពន្ធ័ជំនួយចាប់ប្រាំងស្វ័យប្រវត្តិ/ Advanced Brake Assist

- ប្រពន្ធ័ការកាត់បន្ថយរំកិលអេឡិចត្រូនិច/ Electronic Roll Mitigation

- ប្រពន្ធ័ហ្រាំង Anti-Lock 4-Wheel FNC Disc HD Brakes

- ប្រព័ន្ធគ្រប់គ្រងស្ថេរភាពអេឡិចត្រូនិច/Electronic Stability Control

- ការព្រមានការប៉ះទង្គិចទៅមុខពេញល្បឿន/Full Speed Forward Collision Warning Plus

- ប្រព័ន្ធជំនួយពេលឡើងនឹងចុះចំណោត/ Hill Start Assist

-ប្រព័ន្ធជំនួយការរអិល/Traction Control

-ប្រពន្ធ័ផ្តល់ដំណឹងពីការវ៉ាជែងដល់អ្នកបើកបរពេលមានរថយន្តមកពីក្រោយ / Blind Spot and Cross-Path Detection

- ប្រព័ន្ធ Sensor ក្រោយសម្រាប់ជំនួយការចូលចត/ Park Sense Rear Park Assist System 

-កាមេរ៉ាមុខ និង កាមេរ៉ាក្រោយ (Off-Road Camera) ដែលច្បាស់ល្អ។ 

រូបភាពក្នុងកម្មវិធី

ភាពប្រណិត និងផាសុខភាពសម្រាប់ការរចនាខាងក្នុងបើកទ្វាររបស់រថយន្ត All-New Jeep Wrangler Rubicon មកអ្នកនឹងទទួលបានអារម្មណ៍បែបប្រណិត និងមានមុខងារដ៏ទំនើបច្រើន។ ខុសពីរថយន្ត 4x4 ផ្សេងទៀត រថយន្ត Jeep Wrangler Rubicon បំពាក់កាប៊ីនមុខដែលមានផាសុកភាព សម្រាប់ត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ភាពកក់ក្ដៅដល់អ្នកធ្វើដំណើរប្រចាំថ្ងៃឬការធ្វើដំណើរផ្លូវ Off-road។ កៅអីរថយន្តជាប្រភេទអូតូទាំងខាងអ្នកបើកបរ និងកៅអីអ្នកដំណើរ ដែលបំពាក់មកជាមួយប្រភេទស្បែក Nappa។ អេក្រង់ Touch screen ទំហំ 12.3 អ៊ីញដ៏ទំនើប និងធំជាងគេដែលមិនធ្លាប់មានលើ Wrangler ពីមុន។ ប្រព័ន្ធ Uconnect 5 ផ្តល់ល្បឿនប្រតិបត្តិការដែលលឿនជាងជំនាន់មុនដល់ទៅប្រាំដង។ ប្រព័ន្ធ Uconnect 5 នេះផ្តល់នូវមុខងារជាច្រើនសម្រាប់ភាពងាយស្រួលក្នុងការប្រើប្រាស់ ដែលរួមមាន ៖

• អេក្រង់ Touch screen ទំហំ 12.3 អ៊ីញ (ថ្មី)

• ការរៀបការរចនារូបរាង Dashboard ថ្មី

• កម្មវិធី Wireless Apple CarPlay និង Google Android Auto ដែលមិនត្រូវការភ្ជាប់ខ្សែ

• Seamless Navigation មុខងារស្វែងរកទីតាំងដោយមិនប្រើ Internet

• ទំព័រព័ត៌មាន Off-Road​ Page

• កម្រងព័ត៌មានអ្នកប្រើប្រាស់ចំនួន 5 បូករួមទាំងមុខងារ Valet – ចំណូលចិត្តតន្ត្រីដែលអាចប្ដូរតាមបំណង កម្មវិធី និងកម្រិតផាសុកភាពអាកាសធាតុ (ថ្មី)

• អេក្រង់ដើមដែលអាចប្ដូរតាមបំណងបានពេញលេញសម្រាប់ការចូលប្រើរហ័សទៅកាន់មុខងារដែលប្រើញឹកញាប់ និងប្រតិបត្តិការដោយប៉ះតែម្តង (ថ្មី)

• ការភ្ជាប់ទូរស័ព្ទ និងសម្លេង Hands-free Bluetooth ដែលអាចភ្ជាប់ទូរស័ព្ទបាន 2 គ្រឿងភ្ជាប់ជាមួយប្រព័ន្ធ infotainment របស់ម៉ូដែលនេះគឺប្រព័ន្ធសំឡេង speaker Alpineចំនួន 9 ដែលអនុញ្ញាតឱ្យអ្នកធ្វើដំណើររីករាយបន្ថែមទៀតសម្រាប់ការបើកបរ Off-Road និង ក្នុងទីក្រុងប្រចាំថ្ងៃ។ជាងនេះទៅទៀត ម៉ូដែលដ៏ពេញនិយមនេះត្រូវបានបំពាក់មក ដើម្បីរក្សាទំនាក់ទំនងរវាងអ្នកបើកបររថយន្តពេលកំពុងធ្វើដំណើរ។ 

មុខងារត្រូវបានពង្រឹងសម្រាប់អ្នកដំណើរខាងមុខជាមួយនឹងរន្ធ USB Type C ដែលអនុញ្ញាតឱ្យឧបករណ៍សាកថ្មលឿនជាងបួនដងជាមួយ កំលាំងភ្លើង 12 វ៉ុលស្តង់ដារ ។លើសពីនេះ រថយន្តមានប្រព័ន្ធបញ្ជារបញ្ឆេះពីចំងាយផងដែរ។ អតិថិជនអាចមកទស្សនារថយន្តដោយផ្ទាល់ដើម្បីទទួលបានព័ត៌មានបន្ថែម និង ណាត់ជួបសម្រាប់ការបើកបរសាកល្បងបាននៅទីតាំងលក់រថយន្ត Jeep: ជាន់ទី 1, ហាង F1-II, ផ្សារទំនើប Olympia, ផ្លូវហិរញ្ញវត្ថុ 1 (ផ្លូវក្រោយផ្សារ Olympia ទីក្រុងភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ https://www.jeep.com.kh/

ឬទាក់ទងទៅកាន់លេខទូរស័ព្ទលេខ Hotline ផ្នែកលក់៖ +85589888116

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]