កម្សាន្ត៖ តារាម៉ូដែលស្រី Miranda Kerr ត្រូវបានទស្សនិកជនជាច្រើន ចាប់អារម្មណ៍ទៅនឹងរូបរាងដ៏ស្រស់ស្អាត របស់នាង បន្ទាប់ពីសម្រាលបានកូនទីបួន នៅពេលដែលនាង និងស្វាមីមហាសេដ្ឋី លោក Evan Spiegel បានចូលរួមកម្មវិធីសប្បុរសធម៌មួយ។
នៅល្ងាចថ្ងៃទី ៩ ខែវិច្ឆិកា កន្លងទៅនេះ តារាម៉ូដែលស្រី Miranda Kerr និងស្វាមីរបស់នាង បានចាប់ដៃគ្នាទៅកម្មវិធី Baby2Baby Gala នៅ Los Angeles ដែលជាព្រឹត្តិការណ៍សប្បុរសធម៌ប្រចាំឆ្នាំដែលមានគោលបំណង រៃអង្គាសប្រាក់ដើម្បីផ្តល់របស់របរចាំបាច់ សម្រាប់ម្តាយនិងកុមារដែលខ្វះខាត។
ចាប់តាំងពីបានសម្រាលកូនទីបួន នៅក្នុងខែកុម្ភៈមក នេះគឺជាពេលវេលាដ៏កម្រ ដែល Miranda Kerr បានទៅចូលរួមព្រឹត្តិការណ៍។ នាងត្រូវបានគាំទ្រដោយស្វាមីរបស់នាង នៅលើកំរាលព្រំក្រហម។ តារាម៉ូដែលវ័យ ៤១ ឆ្នាំរូបនេះ បានស្លៀករ៉ូបគ្មានខ្សែ បង្ហាញរូបរាងស្លីមស្អាតយ៉ាងទាក់ទាញ ខណៈដែលស្វាមីមហាសេដ្ឋី Evan Spiegel បានស្លៀកឈុតដ៏ប្រណិត បង្ហាញខ្លួនក្បែរភរិយា ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]