កូរ៉េខាងត្បូង៖ ជឿជាក់ថាប្រិយមិត្តប្រាកដជាស្គាល់បទចម្រៀង "APT." ដែល Rosé ជាសមាជិកក្រុមចម្រៀងនារី BLACKPINK ច្រៀងរួមគ្នាជាមួយតារាចម្រៀងអាមេរិក Bruno Mars ដែលមកទល់ពេលនេះមានអ្នកចូលទស្សនាជាង២០០លាននាក់ហើយក្នុង Youtube ។
យ៉ាងណាមិញ បទ "APT." នៅតែបន្តល្បីកក្រើករន្ទឺក្នុងពិភពតន្ត្រី ដោយថ្មីៗនេះ វាធ្វើឲ្យ Rosé ក្លាយជាតារាចម្រៀងស្រី KPOP ដំបូងគេបង្អស់ដែលទទួលបានអ្នកចូលស្ដាប់ប្រចាំខែក្នុង SPOTIFY ចំនួន ៤៦.៤លាន ដែលកំណត់ត្រានេះបានវ៉ាដាច់ក្រុមចម្រៀងបុរស BTS ដែលមានអ្នកចូលស្តាប់ប្រចាំខែច្រើនបំផុត ៤៥.៨លាននៅ SPOTIFY ។
ក្នុងនោះបើគិតទៅលើការប្រកួតប្រជែងបែបតារាទោលវិញគឺ Rosé ក៏បានយកឈ្នះ Jungkook សមាជិក BTS ដែលមានអ្នកចូលស្ដាប់នៅ SPOTIFY ចំនួន ៤០.៧លានផងដែរ។ បទចម្រៀង "APT." នៅតែបន្តទទួលបានការគាំទ្រខ្លាំងដែលនេះចាត់ទុកជាជោគជ័យមួយសម្រាប់ Rose និង Bruno Mars ៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]