កម្សាន្ត៖ តារាចម្រៀងស្រី Britney Spears និងកូនប្រុសពៅ Jayden ទើបតែបានជួបជុំគ្នាម្តងទៀត នៅផ្ទះរបស់តារាចម្រៀងរូបនេះ ក្នុងទីក្រុង Los Angeles បន្ទាប់ពី បដិសេធមិនជួបម្តាយ អស់រយៈពេលជាយូរមកហើយ។
កាលពីថ្ងៃទី ១១ ខែវិច្ឆិកាកន្លងទៅនេះ សារព័ត៌មាន People បានរាយការណ៍ថា ថ្មីៗនេះ Jayden បានទៅលេង Britney ហើយថា តារាចម្រៀងវ័យ ៤២ ឆ្នាំរូបនេះ មានភាពរីករាយណាស់ ដែលបានចំណាយពេលជាមួយកូនប្រុសរបស់ខ្លួន។ តាមរយៈ Page Six ក៏បានដកស្រង់ប្រភពដែលចែករំលែកថា «Britney រីករាយណាស់ ដែលបានឃើញកូនម្ដងទៀត។ អ្វីគ្រប់យ៉ាងដំណើរការទៅយ៉ាងល្អ»។
Jayden និងបងប្រុសរបស់ខ្លួន Sean បានផ្លាស់ទៅរស់នៅ Hawaii ដើម្បីរស់នៅជាមួយឪពុករបស់ពួកគេ ដែលជាអតីតអ្នករាំ Kevin Federline និងម្តាយចុងកាលពីរដូវក្តៅឆ្នាំមុន។ កាលពីមុននេះ នៅក្នុងខែសីហា ឆ្នាំ ២០២២ Jayden បានសារភាពថា បងប្អូនទាំងពីរមិនបានជួបម្តាយរបស់ពួកគេ អស់រយៈពេលជាច្រើនខែ ដោយសារតែការមិនចុះសម្រុងគ្នា។
ក្នុងបទសម្ភាសនៅទូរទស្សន៍ ITV ក្មេងជំទង់រូបនេះ បាននិយាយថា វានឹងត្រូវការពេលវេលាច្រើន សម្រាប់ពួកគេក្នុងការផ្សះផ្សាគ្នា។ Jayden ក៏បានផ្ញើសារទៅកាន់ម្តាយរបស់ខ្លួនថា «ខ្ញុំស្រឡាញ់អ្នកខ្លាំងណាស់។ ខ្ញុំសង្ឃឹមថាអ្វីៗល្អបំផុតនឹងមកដល់អ្នក។ ប្រហែលជាថ្ងៃណាមួយ យើងអាចអង្គុយជាមួយគ្នា ហើយនិយាយគ្នាម្តងទៀត» ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]