ជប៉ុន៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា តារាចម្រៀងរ៉េបស្រី HyunA ទើបតែបានរៀបអាពាហ៍ពិពាហ៍ជាមួយមិត្តប្រុស Yong Jun Hyung កាលពីខែតុលាកន្លងទៅនេះ បើទោះបីជាមានពាក្យរិះគន់ក្រែលជិះមកលើពួកគេទាំងពីរក៏ដោយ។
ថ្មីៗនេះ ក្រោយរៀបការរួចបានមួយខែ HyunA បានបណ្ដើរស្វាមី ទៅកម្សាន្តនៅឯប្រទេសជប៉ុន ដោយនាងបានបង្ហោះរូបថតផ្អែមល្ហែមរបស់ពួកគេជាច្រើនសន្លឹកទៀតផង ដោយគេបានឃើញអ្នកទាំងពីរបានដើរទិញអីវ៉ាន់ជាមួយគ្នា និងបានទៅទទួលទានអាហារពេលល្ងាចយ៉ាងផ្អែមល្ហែមទៀតផង។
គួរបញ្ជាក់ផងដែរថា HyunA បានទាក់ទង Yong Jun Hyung កាលពីដើមឆ្នាំ២០២៤ ខណៈដែលបុរសម្នាក់នេះមានរឿងអាស្រូវជាប់ពាក់ព័ន្ធនឹងរឿងក្ដីក្លឹបកម្សាន្ត Burning Sun ដែលល្បីរឿងដាក់ថ្នាំមនុស្សស្រីដើម្បីយកទៅបៀតបៀនផ្លូវភេទ ដូច្នេះហើយទើបតាំងពីប្រកាសទាក់ទងគ្នាមក HyunA ត្រូវគេរិះគន់យ៉ាងចាស់ដៃ តែនាងហាក់មិនខ្វល់នោះឡើយ ដោយបានរៀបការជាមួយ Jun Hyung ទៀតផង៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]