កូរ៉េខាងត្បូង៖ ប្រិយមិត្តប្រាកដជាបានស្គាល់តារាចម្រៀងកូរ៉េមានទឹកដមសំនៀងផ្អែមពីរោះហើយគឺ កញ្ញា IU ដែលជារឿយៗនាងតែងតែបរិច្ចាគប្រាក់ជាច្រើមជួយដល់អ្នកគាំទ្រ ក៏ដូចជាអង្គការសប្បុរសធម៌នានា។

IU 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ IU បានចេញមុខមកទម្លាយពីហេតុផលដែលនាងបានឈប់ទាក់ទងជាមួយអ្នកគាំទ្រតាមប្រអប់សារ តាមគណនីបណ្ដាញសង្គម នោះគឺដោយសារនាងបានក្លាយជាជនរងគ្រោះនៃការឆបោកប្រាក់ពីសំណាក់អ្នកគាំទ្រ អស់ជាច្រើនវ៉ុន ដែលពុំមែនកើតឡើងតែម្ដងនោះឡើយ។

IU 

IU បាននិយាយថា ដូចជាករណីមួយនោះ មានមនុស្សម្នាក់អះអាងថាជាអ្នកគាំទ្ររបស់នាងហើយបានចួបបញ្ហាហិរញ្ញវត្ថុ ត្រូវការប្រាក់ចេញថ្លៃមន្ទីរពេទ្យ ប្រាក់ឧបត្ថម្ភការសិក្សា និងប្រាក់បំណុលនិងបានសុំឲ្យនាងជួយ។ នាងក៏បានជួយជ្រោមជ្រែងអ្នកគាំទ្រម្នាក់នោះម្ដង ប៉ុន្តែគេបែរជាបន្តសុំប្រាក់នាងជារឿយៗ។

IU 

បន្ទាប់មក IU គិតថានាងត្រូវគេបោកប្រាក់ហើយទើបទៅឆែកមើលគណនីនោះក៏ឃើញថាវាផ្លាស់ប្ដូរជាគណនីផ្សេងដែលធ្វើឲ្យនាងពិតជាឈឺចាប់ និងសោកស្ដាយដែលជួយខុសមនុស្សបែបនេះ តែយ៉ាងណា នាងនៅតែបន្តបរិច្ចាគប្រាក់ដល់អង្គការសប្បុរសធម៌នានា៕  

IU 
IU 
IU 

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]