កម្សាន្ត៖ តារាសម្ដែង Bradley Cooper និងកំពូលតារាម៉ូដែលស្រី Gigi Hadid បានចេញមកបង្ហាញខ្លួនជាមួយគ្នា ដោយស្លៀកសម្លៀកបំពាក់ពណ៌ក្រហម និងស ដែលត្រូវគ្នា ពេលដើរលេងនៅទីក្រុង New York កាលពីព្រឹកថ្ងៃទី ១២ ខែវិច្ឆិកាកន្លងទៅនេះ ។

Gigi Hadid 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈរូបភាពដែលបានបង្ហាញឡើង តារាម៉ូដែលស្រី Gigi ស្លៀកខោជាមួយ​នឹង​អាវយឺត​មាន​លំនាំ​ពណ៌​ស និង​អាវក្រៅពណ៌​ក្រហម ។ តារាស្រីរូបនេះ ​បាន​រុំ​អាវ​របស់​នាង​ជុំវិញ​ខ្លួន ហើយ​កាន់​អាវ​ក្រៅពណ៌​ស។ ចំណែកឯ គូស្នេហ៍របស់នាង Bradley បានជ្រើសរើសសំលៀកបំពាក់ដូចគ្នានឹងមិត្តស្រីរបស់ខ្លួន ដោយពាក់អាវយឺតពណ៌ក្រហម ខោពណ៌ប្រផេះ ។

Bradley Cooper និង Gigi Hadid 

គូស្នេហ៍មួយគូនេះ បាន​ដើរ​លេងតាម​ផ្លូវ​ ក្នុង​អារម្មណ៍​សប្បាយ​រីករាយ មើលទេសភាព និង​ជជែក​គ្នា​លេង​។ Bradley ទាក់ទាញការចាប់អារម្មណ៍ ដោយពុកចង្ការរបស់ខ្លួន ហាក់មានភាពក្រាស់ជាងធម្មតា ។

Bradley Cooper និង Gigi Hadid បាន​ទាក់ទង​គ្នា​អស់​រយៈ​ពេល​មួយ​ឆ្នាំ ដោយ​តែង​តែ​បង្ហាញ​ខ្លួន​ជាមួយ​គ្នា ​ក្នុង​ទីក្រុង New York ហើយ អ្នក​ទាំង​ពីរ​ក៏​បាន​ធ្វើ​ដំណើរ​ជាមួយ​គ្នា ​រួម​ទាំង​វិស្សមកាល​ក្នុង​ប្រទេស​អ៊ីតាលី​ កាល​ពី​រដូវ​ក្ដៅ​មុន​ ផង​ដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Gigi Hadid 
Gigi Hadid 
Gigi Hadid 
Gigi Hadid 
Gigi Hadid 
Gigi Hadid 
Bradley Cooper និង Gigi Hadid 
Bradley Cooper និង Gigi Hadid 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]