គោជល់ ពិតជាមិនធ្វើឱ្យអតិថិជនរបស់ខ្លួនខកចិត្តឡើយ នៅក្នុងព្រឹត្តិការណ៍អបអរពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ2024 នេះ ដែលគោជល់ បានរៀបចំកម្មវិធីដ៏កក្រើក គឺការចាប់រង្វាន់ស្វែងរកអ្នកឈ្នះបន្តោងខ្សែកមាសចំនួន 100 ង្វាន់ (លើកទី 3) និងប្រគល់រង្វាន់ដល់ឈ្នះរង្វាន់ធំម៉ូតូ និងលុយសុទ្ធ 10លានរៀល ដល់ទៅ 12 នាក់ ដើម្បីផ្តល់ភាពភ្ញាក់ផ្អើល ភាពសប្បាយរីករាយ ក៏ដូចជាសំណាង ដែលជាការថ្លែងអំណរគុណដល់អតិថិជនគោជល់ និងអ្នកចូលមកលេងកម្សាន្តនៅស្តង់គោជល់ នាព្រឹត្តិការណ៍បុណ្យអុំទូកទាំង 3ថ្ងៃ ដែលមានទីតាំងនៅបរិវេណកោះពេជ្រ ក្បែរស្ពាននាគភ្លោះ។
គោជល់ទទួលបានការសរសើរមិនដាច់ពីមាត់ ពីអតិថិជនយ៉ាងច្រើនកុះករ នៅពេលចូលលេងនៅស្តង់គោជល់ ដែលអាចលេងហ្គេមសប្បាយៗ ថតរូបស្អាតៗ ភ្លក់រសជាតិគោជល់ដោយឥតគិតថ្លៃ រួមទាំងមានឱកាសឈ្នះរង្វាន់បន្តោងខ្សែកមាស រាល់ការទិញគោជល់ 3កំប៉ុង អាចគាស់ក្រវិលកំប៉ុងផ្សងសំណាងពីកម្មវិធី ផ្គុំ3 + ចម្រុះក្រវិលកំប៉ុង 3 ឈ្នះរង្វាន់ទ្វេដង រង្វាន់សរុប 2,415,000,000៛ ។
ក្រោមបរិយាកាសហ៊ោកញ្ជ្រៀវអបអរសាទរដ៏រំភើបរីករាយ ក្នុងកម្មវិធីចែករង្វាន់ធំម៉ូតូ និងលុយសុទ្ធ 10លានរៀល លោកលី ប៊ុនហុង ប្រធានផ្នែកលក់ ប្រចាំតំបន់ភ្នំពេញ បានមានប្រសាសន៍ ថា ក្រុមហ៊ុន គោជល់ ពិតជាមានភាពរំភើបរីករាយ និងថ្លែងអំណរគុណដល់អតិថិជន ដែលតែងតែគាំទ្រគោជល់ ហើយគោជល់ ផ្តល់សំណាងមហារង្វាន់នេះ ព្រោះចង់ឃើញស្នាមញញឹម និងភាពសប្បាយរីករាយរបស់អតិថិជនខ្លួន ដែលឈ្នះរង្វាន់ ដើម្បីយកទៅបំពេញក្តីស្រមៃរបស់ពួកគេ ឬជាការរួមចំណែកជួយសម្រាលបន្ទុកជីវភាព ឬតម្រូវការខ្វះខាតណាមួយ ជាមួយនឹងសំណាងពី គោជល់។
ជាមួយនឹងមហាសំណាងនេះ អ្នកស្រី គឹម លីលី អាយុ 34ឆ្នាំ ម្ចាស់ហាងសាឡនមួយកន្លែងក្នុងខេត្តសៀមរាប ដែលជាអ្នកឈ្នះរង្វាន់លុយសុទ្ធ 10លានរៀល មួយរូប បានបង្ហាញអារម្មណ៍យ៉ាងរំភើបយ៉ាងខ្លាំង នៅពេលដែលអ្នកស្រីបានទទួលរង្វាន់នេះ ព្រោះនេះជាលើកដំបូងដែលមានសំណាងឈ្នះរង្វាន់ធំបែបនេះ ជាមួយនឹងទឹកចិត្តរបស់គោជល់ដែលបានដាក់រង្វាន់នេះដល់អតិថិជនពិសាគោជល់ អ្នកស្រី នឹងយកទឹកប្រាក់រង្វាន់នេះសម្រាប់បង់ថ្លៃសិក្សាឱ្យកូនរបស់អ្នកស្រី ដែលជួយបន្ធូរបន្ទុកជីវភាពអ្នកស្រីបានច្រើន សម្រាប់ឆ្នាំនេះ។ ហើយអ្នកស្រីបញ្ជាក់ថា អ្នកស្រីចូលចិត្តញ៉ាំគោជល់ ព្រោះវាជួយបំបាត់ងងុយគេង និងធ្វើឱ្យអ្នកស្រីបាត់ភាពហត់នឿយ ហើយផ្តល់កម្លាំងធ្វើការបានល្អ នៅពេលណាមានភ្ញៀវច្រើនក្នុងសាឡន។ ស្របពេលឡើងមកបើករង្វាន់នេះ អ្នកស្រីនិងគ្រួសារ ក៏អាចមកលេងភ្នំពេញ នាឱកាសបុណ្យអុំទូកយ៉ាងសប្បាយរីករាយផងដែរ។
គួរឱ្យភ្ញាក់ផ្អើល នៅពេល លោក ព្រីង ពុទ្ធារ័ត្ន អាយុ 29ឆ្នាំ អ្នកលក់គ្រឿងសំណង់ និងឈើ ដែលជាអ្នកឈ្នះរង្វាន់ម៉ូតូហុងដា ឌ្រីម មួយគ្រឿង បានបង្ហើបថា លោកប៊ិះតែបាត់បង់រង្វាន់ធំនេះដោយដៃលោកផ្ទាល់ទៅហើយ ព្រោះពេលលោកគាស់បានក្រវិលកំប៉ុងផ្នែកទី 3 មានរូបសោម៉ូតូនោះ លោកមិនបានយកចិត្តទុកមើលនោះទេ គ្រានោះលោកបម្រុងនឹងគ្រវែងចោលចូលថង់សម្រាម ស្រាប់តែមានអ្វីម៉្យាងទាក់ភ្នែកលោកឱ្យលើកយកមកមើលវិញ ទើបលោកយកទៅសួរអ្នកលក់បញ្ជាក់ នឹងទៅបំផុតសំណាងធំរបស់លោកមិនរត់ចោលលោក។ ជាការពិត លោកប្រាប់ថា លោក ចូលចិត្តញ៉ាំគោជល់ ព្រោះតែរសជាតិ និងចូលចិត្តញ៉ាំនៅពេលអាហារព្រឹក ដែលក្នុងថ្ងៃណាដែលលោកយល់ថាខ្លួនឯងមានស្មារតីមិនល្អ មិនស្រឡះមុខស្រឡះមាត់ លោកនឹងញ៉ាំគោជល់ ហើយវាពិតជាជំនួយការដ៏ល្អរបស់លោក ធ្វើឱ្យលោកផ្ដោតស្មារតីបានល្អពេញមួយថ្ងៃតែម្ដង។
ក្រោយពេលប្រគល់រង្វាន់ធំៗទាំងភាពរំភើបរីករាយ សំឡេងទះដៃសាទរហ៊ោកញ្ជ្រៀវ ក្នុងពេលចាប់រង្វាន់ស្វែងរកអ្នកមានសំណាងឈ្នះបន្តោងខ្សែកមាស ក៏បានបន្លឺឡើងជាបន្តបន្ទាប់ សម្រាប់អ្នកឈ្នះដែលមានវត្តមាននៅក្នុងស្តង់គោជល់ នឹងត្រូវឡើងបើករង្វាន់ភ្លាមៗតែម្តង សម្រាប់រង្វាន់ដែលម្ចាស់មិននៅ ក្រុមការងារនឹងទាក់ទងមកបើករង្វាន់ពេលក្រោយ។
សម្រាប់អតិថិជន មិនទាន់មានសំណាងឈ្នះរង្វាន់ពីគោជល់ នៅតែអាចបន្តផ្សងសំណាង ជាមួយក្រវិលកំប៉ុងគោជល់ដែលសម្បូរដោយឱកាសឈ្នះរង្វាន់យ៉ាងច្រើន ឈ្នះម៉ូតូ លុយសុទ្ធ ឬបន្តោងខ្សែកមាសទៅតាមសំណាងដែលមើលមិនឃើញ។ ចាំអីទៀត? ភាពរំភើបរីករាយដែលកើតឡើងពីការទទួលបានសំណាងឈ្នះមហារង្វាន់ដ៏អស្ចារ្យពីគោជល់ «កម្មវិធី ផ្គុំ3 + ចម្រុះក្រវិលកំប៉ុង 3 ឈ្នះរង្វាន់ទ្វេដង រង្វាន់សរុប 2,415,000,000៛ » នឹងបន្តស្វែងរកអ្នកឈ្នះរង្វាន់ជាបន្តបន្ទាប់ទូទាំងប្រទេស រហូតដល់ចុងឆ្នាំ 2024 ។
ជាលទ្ធផលក្នុងព្រឹត្តិការណ៍បុណ្យអុំទូក គោជល់បានប្រគល់រង្វាន់អ្នកមានសំណាងឈ្នះរង្វាន់ម៉ូតូហុងដាឌ្រីម ចំនួន 6នាក់ អ្នកឈ្នះលុយ10លានរៀល 6នាក់ ដែលលើកនេះអ្នកឈ្នះខ្លះជា អាជីវករ បុគ្គលិកក្រុមហ៊ុន អ្នកបើកបរម៉ូតូកង់បី អ្នកដឹកជញ្ជូនទំនិញ នៅក្នុងខេត្តសៀមរាប បាត់ដំបង ព្រះសីហនុ និងភ្នំពេញ។ សម្រាប់អ្នកឈ្នះរង្វាន់បន្តោងខ្សែកមាស 100 រង្វាន់ មកពីចម្រុះខេត្តនានា និងទីក្រុងភ្នំពេញ។
អំពីក្រុមហ៊ុន TCP Group
TCP Group គឺជាក្រុមហ៊ុនភេសជ្ជៈ និងអាហារឈានមុខគេក្នុងប្រទេសថៃ និងជាម្ចាស់ម៉ាកភេសជ្ជៈប៉ូវកម្លាំងដ៏ល្បីល្បាញបំផុតរបស់ពិភពលោក “គោជល់” ជាមួយគ្រួសារ Yoovidhya ដែលត្រូវបានគេស្គាល់ថាជា "ក្រុមហ៊ុននៃម៉ាកផលិតផលដ៏អស្ចារ្យ" ក្រុមហ៊ុនមានផលប័ត្រផលិតផលចម្រុះ និងសកម្មនៅក្នុងទីផ្សារចំនួន 15 នៅអាស៊ី ដែលមានបុគ្គលិកជាង 5,000 នាក់នៅទូទាំងពិភពលោក។ នៅក្នុងប្រទេសថៃ ក្រុមហ៊ុនក៏ទទួលបានភាពជោគជ័យពីការចែកចាយរបស់ខ្លួន OEM អាជីវកម្មម៉ាស៊ីនលក់ទំនិញ និងសេវាកម្មធ្វើឱ្យទីផ្សារសកម្ម។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]