ក្រសួងទេសចរណ៍បានឱ្យដឹងនៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកាដែលទើបបញ្ចប់​ទៅថ្មីៗ​នេះមាន ទេសចរជាតិ និងអន្តរជាតិ ធ្វើដំណើរកម្សាន្ត​ទូទាំងប្រទេស​ជាង៧,៨លាននាក់ ។

ប្រភពដដែលបានលំអិតថា ក្នុងចំណោមទេសចរជាង៧,៨លាននាក់ ក្នុងនេះ ទេសចរជាតិសរុប ៧ ៧៥៥ ០៩២ នាក់និង​ទេស​ចរ​​អន្តរ​ជាតិ សរុប ៨៩ ២៩៦ នាក់។រាជធានីភ្នំពេញទទួលបានទេសចរច្រើនជាងគេ​ដោយមានភ្ញៀវដើរកម្សាន្ត​ជាង៦,២​លាន​នាក់ ខណៈខេត្តសៀមរាប​ឈរលេខរៀងទី២ មានភ្ញៀវទេសចរជាង៣៤ម៉ឺននាក់ និងខេត្តព្រះសីហន នៅលំដាប់ទី៣​ជាមួយទេសចរជាង៣១ម៉ឺននាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រសួងទេសចរណ៍កត់សម្គាល់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែត​ប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ គឺមានទេសចរជាតិ នៅទូទាំងប្រទេសមានចំនួនកើនឡើងច្រើនជាងឆ្នាំ២០២៣៕

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]