កម្សាន្ត៖ មហាសេដ្ឋី Kim Kardashian បានចែករំលែកទុក្ខលំបាក នៃការក្លាយជាម្តាយទោល ដែលមានកូន ៤ នាក់ ដែលខ្វះការគាំទ្រពីឪពុករបស់កូន គឺតារាចម្រៀងរ៉េប លោក Kanye West

Kim Kardashian 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយនឹងការជជែក ជាមួយមិត្តជិតស្និទ្ធ Zoe Winkler នៅក្នុងផតឃែស្ថ What in the Winkler? កាលពីថ្មីៗនេះ តារាស្រី Kim Kardashian បានសារភាពថា «ពេលខ្លះ ខ្ញុំមានអារម្មណ៍ឯកោ ក្នុងការចិញ្ចឹមកូន ទោះបីជាខ្ញុំមានប្រព័ន្ធគាំទ្រដ៏ល្អ និងមានមនុស្សជាច្រើន នៅជុំវិញខ្ញុំដើម្បីជួយក៏ដោយ» ។

តារា​វ័យ ៤៤ ឆ្នាំ​រូប​នេះ ​បាន​និយាយ​ថា មាន​ពេល​ខ្លះ​ ​នាង​មាន​អារម្មណ៍​អស់​សង្ឃឹម និង​អស់​កម្លាំង ជាពិសេស ដូចជា​ពេលនៅ​ពាក់​កណ្តាល​អធ្រាត្រ «កូនៗ​ដេក​លើ​គ្រែ​របស់​នាង ទាត់​ឡើង​ចុះ យំ ហើយ​ក៏ភ្ញាក់​ឡើង»។ មិនត្រឹមតែប៉ុណ្ណោះ នាង​បាន​សារភាព​ថា​ «​ខ្ញុំ​មិន​និយាយ​រឿង​នេះ​ញឹកញាប់​ទេ​ ព្រោះ​មនុស្ស​នឹង​វិនិច្ឆ័យ​ថា អ្នក​មាន​លុយ​គ្រប់​គ្រាន់​សម្រាប់​ជួល​អ្នក​ចិញ្ចឹម និង​អ្នក​បម្រើ មាន​អ្វី​ត្រូវ​ត្អូញត្អែរ​ពី​រឿង​ហ្នឹង។ ប៉ុន្តែ​មិន​ថា​ខ្ញុំ​មាន​ជំនួយ​អ្វី​ទេ ខ្ញុំ​ចិញ្ចឹម​កូន​បួន​នាក់​ដោយខ្លួនខ្ញុំ»។

Kim Kardashian និងកូនៗ  

គួររំឮកផងដែរ នៅពេលដែល Kim Kardashian និង Kanye West បានលែងលះគ្នានៅចុងឆ្នាំ ២០២២ អតីតប្តីប្រពន្ធនេះ បានយល់ព្រមចែករំលែក ការមើលថែកូនរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ កូនៗភាគច្រើនរស់នៅ ជាមួយម្តាយក្នុងវីឡាគ្រួសារ ដើម្បីកុំឱ្យមានការរំខានដល់ការរស់នៅ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Kim Kardashian 
Kim Kardashian 
Kim Kardashian 
Kim Kardashian 
Kim Kardashian 
Kim Kardashian 
Kim Kardashian 
Kim Kardashian និងកូនៗ  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]