អាមេរិក៖ Selena Gomez គឺជាតារាចម្រៀងស្រីផបដ៏ល្បីឈ្មោះរបស់អាមេរិក និងពិភពលោកទាំងមូល ដែលនាងក៏ជាម្ចាស់ក្រុមហ៊ុនគ្រឿងសម្អាង "Rare Beauty" ដ៏ពេញនិយមផងដែរ។

 Selena Gomez
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ កាលពីយប់ថ្ងៃទី២០ខែវិច្ឆិកាកន្លងទៅនេះ Selena បានបង្ហាញវត្តមាននៅលើកម្រាលព្រំក្រហម ក្នុងកម្មវិធី " Elle 2024 Women in Hollywood" រៀបចំឡើងដោយទស្សនាវដ្ដី Elle។

 Selena Gomez

ក្នុងនោះ គេសង្កេតឃើញការតែងខ្លួនរបស់ Selena Gomez ពិតជាទាក់ទាញចំណាប់អារម្មណ៍ខ្លាំងណាស់ ជាមួយនឹងឈុតគ្រ័រហ្សេពណ៌ខ្មៅ ដៃវែង ភ្លឺផ្លេក របស់ Ralph Laure ដោយកអាវជារាងអក្សរ V។

នាងក៏បានផាត់មុខពណ៌បែបត្នោត និងគាបសក់បែបក្ដោបត្រង់ក យ៉ាងស្រស់ស្អាតសមនឹងទម្រង់មុខរបស់នាង។ ភ្លាមៗនោះ ក្រោយបង្ហាញខ្លួនបែបនេះ Selena Gomez បានទទួលការសរសើរពីអ្នកគាំទ្រថានាងស្រស់ស្អាតនិងមើលទៅជះចំហាយអភិជនថ្លៃថ្នូរ តែស្រស់ស្អាតមួយបែប៕  

រូបភាពថ្មីរបស់ Selena Gomez
រូបភាពថ្មីរបស់ Selena Gomez
រូបភាពថ្មីរបស់ Selena Gomez
រូបភាពថ្មីរបស់ Selena Gomez
រូបភាពថ្មីរបស់ Selena Gomez
រូបភាពថ្មីរបស់ Selena Gomez

ប្រភព៖: elle

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]