កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Rosé ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK ក៏មិនខុសអីពីតារាចម្រៀង KPOP ដទៃទៀតដែរគឺតែងតែប្រាថ្នាចង់បានរាងស្វ៊ែលស្រឡូនស្អាត។

Rosé ពីមុន
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីឆ្នាំមុនៗ Rosé តែងតែបង្ហាញវត្តមានជាមួយនឹងរាងរៅដ៏ស្វ៊ែលរបស់នាងរហូតអ្នកគាំទ្រមានការព្រួយបារម្ភលើសុខភាពនាង ដោយសារតែនាងស្គមខ្លាំងពេក។

Rosé ពីមុន

ប៉ុន្តែថ្មីៗនេះ Rosé បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលនិងសប្បាយចិត្ត បន្ទាប់ពីឃើញនាងបង្ហាញខ្លួនក្នុងកម្មវិធី "The Seasons" របស់ Lee Young Ji ដោយនាងបានចុះពីលើឡានមករាក់ទាក់អ្នកគាំទ្រ ក៏ដូចជាថតរូបផងដែរ។

Rosé ពីមុន
Rosé ពីមុន

ក្នុងនោះ អ្នកគាំទ្រចាប់អារម្មណ៍ថា Rosé ហាក់មានសាច់មានឈាមជាងមុន និងមើលទៅឡើងគីឡូផងដែរ គឺមិនស្គមឃើញតែស្បែកដណ្ដប់ឆ្អឹងដូចមុននោះឡើយ ធ្វើឲ្យអ្នកគាំទ្រមានការបញ្ចេញមតិហូរហែ សុំឲ្យនាងថែរក្សាសុខភាពនិងរក្សាគីឡូបែបនេះ កុំឲ្យស្គមដូចមុនខ្លាំងពេក៕  

Rosé នាពេលថ្មីៗ​​នេះ
Rosé នាពេលថ្មីៗ​​នេះ
Rosé នាពេលថ្មីៗ​​នេះ

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]