នុងរយៈពេល១០ខែ ឆ្នាំ២០២៤ សហរដ្ឋអាមេរិកនៅតែជាទីផ្សារ​នាំចេញចម្បងរបស់កម្ពុជា ខណៈដែលការនាំចេញរបស់កម្ពុជា​ទៅទីផ្សារមួយនេះ​បានឡើងដល់ ៨,២៣ ពាន់លានដុល្លារអាមេរិក គឺកើនប្រមាណ ៩,៨ភាគរយបើធៀបទៅនឹងរយៈ​ពេលដូច​គ្នាកាល​ពីឆ្នាំ២០២៣។ ចំណែកការនាំចូលពីសហរដ្ឋអាមេរិកមានទំហំ ២១៧ លានដុល្លារ កើនឡើង ៧,៥ ភាគរយ។ នេះបើយោងតាមទិន្នន័យ​របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពដដែលរំលេចឱ្យឃើញថា កត្តានេះបានធ្វើឱ្យសហរដ្ឋ​អាមេរិកឈរលេខមួយលើទីផ្សារកម្ពុជា ខណៈវៀតណាមឈរ​នៅលេខរៀងទី២ និងចិនឈរនៅលេខ៣។

ទិន្នន័យបង្ហាញថា វៀតណាមគឺជាទីផ្សារធំទី២របស់កម្ពុជា ជាមួយ​នឹងការនាំចេញចំនួន ២.៩ ពាន់លានដុល្លារ កើនឡើង ៣១.២ ភាគរយ និង ៣.៤ ពាន់លានដុល្លារនៃការនាំចូលកើនឡើង១៤.៥ ភាគរយ។ ប្រទេសចិនជាទីផ្សារធំទី៣ ដោយការនាំចេញរបស់​កម្ពុជាទៅកាន់​ប្រទេសចិនសម្រេចបាន១.៤ ពាន់លានដុល្លារ ដោយកើនឡើង១២ ភាគរយ ខណៈការនាំចូលឈានដល់ ១០.៩ ពាន់លានដុល្លារកើនឡើង ២៣.២ ភាគរយ។

ចំណែកប្រទេសជប៉ុនគឺជាទីផ្សារធំទី៤របស់កម្ពុជា ជាមួយ​នឹងការនាំចេញឈានដល់ ១.១ ពាន់លានដុល្លារ កើនឡើង១៨ ភាគរយ រីឯការនាំចូលមានតម្លៃ៦០០ លានដុល្លារ កើនឡើង ១៥.៦ ភាគរយ។ នៅមិនឆ្ងាយប៉ុន្មានពីអាមេរិក ប្រទេសកាណាដា ជាទីផ្សារ​ធំទី៥របស់កម្ពុជាដោយនាំចេញមានលើសពី ៩០០ លានដុល្លារ កើនឡើងជិត៣០ ភាគរយ ខណៈដែលការនាំចូលមកកម្ពុជាវិញ​មាន​៤៨ លានដុល្លារ ធ្លាក់ចុះជាង១០ ភាគរយ៕

រូបភាព

ប្រភព៖ ក្រសួងព័ត៌មាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]