កម្សាន្ត៖ តារាចម្រៀងស្រី Adele បានស្រក់ទឹកភ្នែក អំឡុងពេលសុន្ទរកថាលា ទៅកាន់អ្នកគាំទ្រ និងការដឹងគុណចំពោះគូដណ្តឹង និងកូនប្រុសរបស់នាង ក្នុងការសម្តែងចុងក្រោយនៃស៊េរីការប្រគុំតន្ត្រី 'Weekends With Adele' នៅថ្ងៃទី ២៣ ខែវិច្ឆិកា។

Adele
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារាចម្រៀងស្រីវ័យ ៣៦ ឆ្នាំរូបនេះ បានចែករំលែកថា «ខ្ញុំនឹកអ្នកខ្លាំងណាស់ ខ្ញុំមិនដឹងថាពេលណា ខ្ញុំនឹងសម្តែងម្តងទៀតទេ ខ្ញុំមិនមានគម្រោងអ្វីទេ ប៉ុន្តែជាការពិតខ្ញុំនឹងត្រលប់មកវិញ។ រឿងតែមួយគត់ដែលខ្ញុំល្អ គឺការច្រៀងចម្រៀងនិងតន្ត្រី» ។

មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ ក៏បានងាកទៅកូនប្រុសអាយុ ១៤ ឆ្នាំរបស់នាង Angelo ដោយបានសារភាពថា «ខ្ញុំបានជ្រើសរើសធ្វើការស្នាក់នៅ (ជំនួសឱ្យការធ្វើដំណើរ) ដើម្បីនៅជាមួយកូនប្រុសរបស់ខ្ញុំដើម្បីជួយគាត់ឱ្យមានជីវិតធម្មតា ហើយឥឡូវនេះខ្ញុំអាចនៅជាមួយគាត់ពេលចុងសប្តាហ៍បានហើយ ព្រោះច្បាស់ណាស់ថា គាត់មិនអាចតែងតែទៅ Las Vegas បានទេ។ ខ្ញុំស្រលាញ់អ្នកខ្លាំងណាស់ អរគុណសម្រាប់ការអត់ធ្មត់ជាមួយខ្ញុំ»។

Adele

ជាពិសេស Adele ក៏បានអរគុណដល់គូដណ្តឹង Rich Paul ដែលតែងតែគាំទ្រដល់នាង នៅក្បែរនាង ពេលមានអារម្មណ៍នឿយហត់។ Adele ក៏បានរត់ចុះមករកទស្សនិកជន ហើយថើ.ប Rich Paul និងកូនប្រុសវ័យជំទង់របស់នាង ចំពេលមានការទះដៃអបអរសាទរពីទស្សនិកជន ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Adele
Adele
Adele
Adele
Adele
Adele
Adele និង Rich Paul 
Adele និង Rich Paul 
Adele

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]