កម្សាន្ត៖ ក្រឡេកមកមើលពីស្ទាយ៍តែងខ្លួនវិញ សម្រាប់តារាចម្រៀងស្រី កញ្ញា សុខ ពិសី តែងតែបង្ហាញនូវភាពស្រស់ស្អាតទាក់ទាញ និងមានភាពពេញនិយម ដែលធ្វើឲ្យហ្វេនៗកាន់តែពេញចិត្ត រាល់ការបង្ហាញរូបភាពរបស់នាង និងពេលចូលរួមកម្មវិធីផ្សេងៗ។
ថ្មីៗនេះ តារាចម្រៀងស្រី កញ្ញា សុខ ពិសី នៅតែអាចអង្រួនចិត្តអ្នកគាំទ្រ នៅពេលដែលបានចេញមកបង្ហាញស្ទាយ៍ថ្មីរបស់ខ្លួន ដោយបានតុបតែងជាមួយឈុតពណ៌ខ្មៅ យ៉ាងលេចធ្លោ ព្រមទាំងបានតុបតែងមុខមាត់ និងម៉ូតសក់យ៉ាងទាក់ទាញ ស័ក្តិសមគ្នា ជាមួយនឹងឈុតយ៉ាងខ្លាំង ទៀតផង។
ក្រោយពី បានឃើញបែបនេះហើយ ហ្វេនៗជាច្រើន ក៏បានចូលមកសរសើរ និងពេញចិត្ត ទៅលើការតុបតែងខ្លួនដ៏មានមន្តស្នេហ៍របស់ តារាចម្រៀងស្រីរូបនេះ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]