ជប៉ុន៖ តារាសម្ដែងស្រី Han So Hee គឺជាតារាសម្ដែងកូរ៉េដែលទទួលបានប្រជាប្រិយភាពពីសំណាក់អ្នកគាំទ្រខ្លាំងណាស់ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលទោះនាងមានរឿងអាស្រូវជាមួយអតីតមិត្តប្រុសយ៉ាងណាក៏ដោយ ក៏កេរ្តិ៍ឈ្មោះរបស់ So Hee នៅតែល្បីល្បាញ។
ថ្មីៗនេះ So Hee បានបង្ហោះរូបភាពពេលទៅដើរលេងនៅជប៉ុន ឲ្យអ្នកគាំទ្របានឃើញ ដែលក្នុងនោះនាងបានធ្វើដំណើរទៅ អូគីណាវ៉ា ដោយក្នុងនោះនាងបានស្លៀករ៉ូបពណ៌រាងប្រផេះចាស់ ពាក់ពីលើដោយអាវរងាប្រភេទចាក់ពណ៌ខ្មៅ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ នាងបានគាបដង្កៀបរូបមេអំបៅ ដែលមើលទៅពិតជាគួរឲ្យស្រលាញ់។
ក្នុងនោះ Han So Hee ក៏បានថតរូបនៅតាមដងផ្លូវដែលមានអ្នកទេសចរហូរហែ ដោយនាងបានកាន់ឆ័ត្រពណ៌លឿងរូបចេក និងផ្លិតតូចរបស់ជប៉ុនទៀតផង។ យ៉ាងណាមិញ របស់អស់នេះពិតជាមើលទៅមិនសូវលេចធ្លោសោះបើធៀបនឹងសម្រស់ដ៏ចែងចាំងរបស់នាង ដែលមើលទៅនាងពិតជាស្រស់ស្រាយ និងគួរឲ្យស្រលាញ់ខ្លាំងណាស់៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]