កូរ៉េខាងត្បូង៖ ភ្នាក់ងាររបស់តារាសម្ដែងស្រី Jung Ho Yeon ដែលជាតួឯកស្រីខ្សែភាពយន្តដ៏ល្បី Squid Game បានប្រកាសថានាង និងលោក Lee Dong Hwi បានឈានដល់ផ្លូវបំបែកហើយ។
ការប្រកាសនេះបានធ្វើឡើងដោយភាគីទាំងសងខាង បន្ទាប់ពីអ្នកទាំងពីរបានចំណាយពេលទាក់ទងគ្នារហូតដល់ទៅ៩ឆ្នាំឯណោះ ដោយសម្រេចចិត្តធ្វើជាមិត្តភក្តិនិងមិត្តរួមការងារជំនួសវិញ ហើយម្យ៉ាងទៀត ពួកគេសុទ្ធតែមានការងាររវល់រៀងខ្លួន ដែលធ្វើឲ្យពួកគេឈានដល់ការសម្រេចចិត្តបែបនេះតែម្ដង។
Lee Dong Hwi និង Jung Ho Yeon បានប្រកាសទាក់ទងគ្នាជាគូស្នេហ៍ផ្លូវការតាំងពីឆ្នាំ២០១៦មកម៉្លេះ ដោយ Jung Ho Yeon ធ្លាប់បានទម្លាយថា Dong Hwi ពិតជាមានមោទកភាពចំពោះនាងពេលនាងទទួលបានភាពល្បីល្បាញក្នុងរឿង Squid Game ៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]