កម្សាន្ត៖ រយៈពេល ៣ ខែបន្ទាប់ពី ការស្វាគមន៍កូនប្រុសដំបូងរបស់ខ្លួន សម្រាប់ តារាចម្រៀង លោក Justin  Bieber និងភរិយា Hailey នៅតែមានភាពសប្បាយរីករាយយ៉ាងខ្លាំង ដោយបានកសាងគ្រួសារថ្មីមួយ ជាមួយគ្នា។ តែយ៉ាងណាមិញ ខណៈកំពុងតែមានក្ដីសុខហើយនោះ ស្រាប់តែមានពាក្យចចាមអារ៉ាមជាច្រើន បានផ្ទុះឡើង ដោយមានការបង្ហាញថា គូស្វាមីភរិយាមួយគូនេះ កំពុងតែមានបញ្ហារៀបការជាច្រើន បន្ទាប់ពីរៀបការបាន ៦ឆ្នាំ។

Justin Bieber និងភរិយា Hailey
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភព People បានឲ្យដឹងថា គូស្វាមីភរិយាមួយគូនេះ មានការរំខានដោយពាក្យចចាមអារ៉ាមនេះ ប៉ុន្តែក៏មិនចង់យកចិត្តទុកដាក់ចំពោះរឿងនេះនោះទេ ពួកគេគ្រាន់តែអស់សំណើច ចំពោះពាក្យចចាមអារ៉ាម អំពីការលែងលះដែលបន្តផ្ទុះឡើង និងមានការខកចិត្ត ប៉ុន្តែពួកគេដឹងថា វាគ្រាន់តែជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ។

Justin Bieber និងភរិយា Hailey

ជាមួយគ្នានេះដែរ បើតាមប្រភពដដែល ចាប់តាំងពីកូនប្រុសដំបូងបានកើតមក Justin និងភរិយា កាន់តែមានសុភមង្គល និងស្រលាញ់គ្នាខ្លាំងជាងមុនទៅទៀត។ ហើយសម្រាប់ពេលនេះ Justin ចង់ផ្តោតការយកចិត្តទុកដាក់របស់ខ្លួន ទៅលើការធ្វើជាស្វាមី និងជាឪពុកដ៏ល្អបំផុតដែលអាចធ្វើទៅបាន ផងដែរ៕

ប្រភព​៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Justin Bieber 
Justin Bieber 
Justin Bieber 
Justin Bieber 
Hailey
Hailey
Hailey
Justin Bieber និងភរិយា Hailey

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]