នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរា បានរៀបចំពិធីប្រោសព្រំដើម្បីរៀបចំ ដាក់ឱ្យដំណើរការជណ្ដើរជ្រុងអាគ្នេយ៍រួតបាកានប្រាសាទអង្គរវត្ត ដើម្បីសម្រួលដល់ការឡើងចុះរបស់ភ្ញៀវទេសចរ។
លោក ទេស សុធីរ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការងាររៀបចំជណ្ដើរថ្មីនេះ ធ្វើឡើងដើម្បីសម្រួលដល់ការងារឡើងចុះរបស់ភ្ញៀទេសចរ នៅរួតបាកាន ខណៈដែលជណ្ដើរបច្ចុប្បន្ននៅជ្រុងឦសាននឹងរើចេញ ដើម្បីសម្រួលដល់ការងារជួសជុលខឿនប្រាសាទ នៃរួតបាកាន។ ជណ្ដើរថ្មីនេះមានប្រវែង១៥ម៉ែត្រ និងទទឹង២.២៥ម៉ែត្រ ដែលសាងសង់រយៈពេល៣ខែ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើតាមការបញ្ជាក់ពីលោក ទេស សុធីរ ការសាងសង់គឺមានភាពរឹងមាំ ដោយប្រើប្រាស់ដែក ជាគម្រោងផ្នែកខាងក្រោម និងកាំជណ្ដើរធ្វើពីឈើ។ ក្នុងនោះជណ្ដើរនេះបានសម្រិតសម្រាំង និងប្រើប្រាស់ពណ៌ឱ្យស៊ីនឹងសាច់ថ្មប្រាសាទផងដែរ។ លោក ទេស សុធីរ សំណូមពរឱ្យភ្ញៀវទេសចរ ឡើងចុះនៅរួតបាកានដោយមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាសុវត្ថិភាព។
គួរបញ្ជាក់ថា ជណ្ដើរចាស់ដែលនៅជ្រុងឦសាននឹងត្រូវរើចេញ ស្របពេលដែលអាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារកូរ៉េដើម្បីបេតិកភណ្ឌ កំពុងរៀបចំគម្រោងជួសជុលខឿនបាកាន៕
អត្ថបទ៖ នាង សំណាង
រូបភាព៖ យី សុថា និងភោគ ជា
ប្រភព៖ អាជ្ញាធរជាតិអប្សរា
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]