កូរ៉េខាងត្បូង៖ បើនិយាយពីតារាស្រី KPOP ដែលមានផ្ទៃមុខស្រស់ស្អាតនិងអត្តចរិតសុភាពរាបសារ ប្រចាំជំនាន់ទី៣នោះ គេមុខជានឹកដល់ Jisoo ជាបងធំក្នុងក្រុមចម្រៀងនារី BLACKPINK ហើយ ព្រោះនាងតែងតែរក្សារូបភាពជានារីទន់ភ្លន់ សុភាព មិនសូវស្លៀកបញ្ចេញសាច់ដូចសមាជិកដទៃឡើយ។
ខណៈពេលសមាជិកដទៃទៀតដូចជា Lisa, Jennie និង Rose បានបញ្ចេញបទចម្រៀងថ្មីក្រោយចាកចេញពី YG Entertainment នោះ Jisoo ឯណេះវិញហាក់ចាប់អារម្មណ៍លើវិថីតារាសម្ដែងវិញ ដោយនាងកំពុងផ្ដោតលើការថតរឿង។ ក្រៅពីនោះ Jisoo ក៏បានទទួលការងារថតដាក់ទស្សនាវដ្ដីផងដែរ។
Jisoo បានលេចមុខនៅលើគ្របមុខរបស់ទស្សនាវដ្ដី Elle ផងដែរតែការថតរូបលើកនេះ Jisoo ហាក់លេងស្ទាយ៍ប្លែកជាងរាល់ដងមែនទែន គឺបានធ្វើសក់រួញ និងស្លៀកពាក់បែបរដូវរងា ដើម្បីស្វាគមន៍ដល់បុណ្យ Christmas ដែលជិតនឹងមកដល់។
ក្រៅពីបានឃើញរូបភាពទាំងនេះហើយ អ្នកគាំទ្រសរសើរសម្រស់របស់ Jisoo ថាមិនថានាងតុបតែងម៉ូតសក់ ឬស្លៀកខោអាវអ្វីក៏សម្រស់នាងនៅតែលេចធ្លោនៅតែស្រស់ស្អាតទន់ភ្លន់ មើលទៅជះចំហាយអភិជនតែម្ដង៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]