ក្នុងឱកាសអបអរសាទរ ខួបចាប៉ីដងវែង ត្រូវបានចុះបញ្ជីក្នុងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនេះ នាថ្ងៃទី ៣០ វិច្ឆិកាខាងមុខនេះ ធនាគារ ABA បាននាំយកទស្សនីយភាពដ៏ពិសេសអស្ចារ្យ ដែលបានបង្ហាញពីការសម្ដែងតន្រ្តី ចាប៉ីដងវែង ពីភ្ញៀវកិត្តិយសចំនួន ៤នាក់។
ជាមួយគ្នានេះដែរ អ្វីដែលគួរឲ្យកត់សម្គាល់ នោះគឺ លោក Askhat ដែលជា CEO របស់ធនាគារ ABA បានបង្ហាញវត្តមាននៅក្នុងការសម្ដែងតន្ត្រីដ៏ពិសេសមួយនេះ។ ហើយអ្វីដែលធ្វើឲ្យទស្សនិកជនកាន់តែចាប់អារម្មណ៍យ៉ាងខ្លាំង ទៀតនោះគឺ លោក Askhat បានបង្ហាញពីសមត្ថភាព លេងតន្រ្តីចាប៉ីដងវែង បានយ៉ាងស្ទាត់ជំនាញ ជាពិសេស លោកក៏បានបង្ហាញពីចំណាប់អារម្មណ៍ ពីការចូលចិត្តឧបករណ៍តន្រ្តីចាប៉ីដងវែង និងមានភាពរីករាយដែលបានចូលរួមសម្ដែងតន្រ្តីមួយនេះ ជាមួយនឹងសិល្បករ សិល្បការិនី ដែលមានដូចជា ព្រះនាងតូច ជេនណា លោក ថេណា និងលោក សុខគា ផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ ការបង្ហាញពីការសម្ដែងតន្រ្តីដ៏ពិសេសមួយនេះ បានចូលរួមផ្សព្វផ្សាយ បង្ហាញពីការស្រលាញ់ ថែរក្សា សម្បត្តិវប្បធម៌បេតិកភណ្ឌអរូបីដ៏ល្អឯក ដើម្បីបន្តទុកក្មេងៗជំនាន់ក្រោយ បានយល់ដឹងនិងចូលរួមថែរក្សា ជារៀងរហូត ។
កន្លងមក មហាជនតែងកោតសរសើរចំពោះធនាគារ ABA ដែលតែងមានគំនិតច្ឆៃប្រឌិតថ្មីៗ ក្នុងការផ្សាភ្ជាប់បេតិកភណ្ឌវប្បធម៌ខ្មែរយើង ទៅក្នុងផលិតផល និងសេវាកម្មរបស់ខ្លួនជានិច្ច ដែលនេះបានឆ្លុះបញ្ចាំងពីការចូលរួមយ៉ាងសកម្មរបស់ធនាគារខ្មែរ ដ៏ធំជាងគេបំផុតមួយនេះ ក្នុងការលើកកម្ពស់វប្បធម៌ខ្មែរយើង។
ប្រិយមិត្តអាចទស្សនាវីដេអូទាំងស្រុង ពីទស្សនីយភាពដ៏កម្រនេះបាន តាមរយៈ លីង ខាងក្រោមនេះ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]