កូរ៉េខាងត្បូង៖ បើនិយាយពីតារាសម្ដែងស្រីលំដាប់ A របស់ប្រទេសកូរ៉េខាងត្បូង គេតែងនឹកដល់អ្នកនាង Song Hye Kyo ដែលជាតួឯកស្រីឈ្មោះ "ហាន់ ជីអ៊ុន" ក្នុងរឿង Full House ឬ បំណុលផ្ទះជំពាក់ស្នេហ៍។

Song Hye Kyo 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារភាពល្បីល្បាញរបស់នាង Hye Kyo ត្រូវគេចាប់អារម្មណ៍ខ្លាំង ទាំងជីវិតនៅលើឆាកសម្ដែងនិងជីវិតផ្ទាល់ខ្លួន។ ថ្មីៗនេះកាលពីថ្ងៃទី២៩ខែវិច្ឆិកាកន្លងទៅ Hye Kyo បានបង្ហោះរូបភាពជាមួយតារាសម្ដែងស្រី Suzy ដែលជាតារាចម្រៀងអតីតសមាជិកក្រុម Miss A ដោយពួកគេបានទៅទទួលទានអាហារជុំគ្នា។

Song Hye Kyo និង Suzy  
Song Hye Kyo និង Suzy  
Song Hye Kyo និង Suzy  

ក្នុងនោះដែរ អ្នកទាំងពីរក៏បានថតរូបជាមួយគ្នាដោយបានពាក់អាវយឺតពណ៌ស ដូចគ្នា ដោយខាង Hye Kyo បានទម្លាក់សក់បង្ហាញទម្រង់មុខដ៏ស្រស់ស្អាតនិងក្មេងជាងវ័យរបស់នាង ខណៈ Suzy បានចងសក់។ បើប្រៀបធៀបពីសម្រស់អ្នកទាំងពីរ ទោះ Suzy មានគម្លាតអាយុ១៣ឆ្នាំជាមួយនឹង Song Hye Kyo តែគេឃើញថា Hye Kyo និង Suzy មើលទៅមានដូចមានអាយុស្របាលៗគ្នា និងស្រស់ស្អាតមិនឲ្យចាញ់គ្នានោះឡើយ៕  

Song Hye Kyo និង Suzy  
Song Hye Kyo និង Suzy  

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]