កម្សាន្ត៖ តារាចម្រៀងស្រី Selena Gomez និងប្អូនស្រីវ័យ ១១ ឆ្នាំរបស់នាង ឈ្មោះ Gracie Teefey បានបង្ហាញខ្លួនដើរទិញឥវ៉ាន់ជាមួយគ្នា នៅហាងលក់សំលៀកបំពាក់ និងគ្រឿងសំអាងជាច្រើន ក្នុងទីក្រុង Los Angeles កាលពីថ្ងៃ Black Friday។

Selena 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃទី ២៩ ខែវិច្ឆិកាកន្លងទៅនេះ Selena និងប្អូនស្រី ត្រូវបានគេឃើញ នៅទីតាំងជាច្រើន ទាំងហាងលក់សំលៀកបំពាក់ និងហាងលក់គ្រឿងសំអាង ។ តារាចម្រៀងស្រីរូបនេះ និងប្អូនស្រីរបស់នាង ហាក់មិនស្ទាក់ស្ទើរក្នុងការចូលរួម ជាមួយហ្វូងមនុស្សយ៉ាងច្រើនកុះករ ក្នុងថ្ងៃទិញទំនិញបញ្ចុះតម្លៃ ដ៏រំភើបបំផុតប្រចាំឆ្នាំ។

Selena និងប្អូនស្រី

មិនត្រឹមតែប៉ុណ្ណោះ តារាចម្រៀងស្រី Selena ត្រូវបានគេចាប់អារម្មណ៍ ដោយស្លៀកពាក់​យ៉ាង​ស្រួល​ខ្លួន ក្នុង​ឈុតអាវយឺត​ឆ្នូត អាវ​ស្បែកខាងក្រៅ និង​ខោ​ក្រណាត់ ពាក់​កាបូបនិងវ៉ែនតា​ការពារ​ពន្លឺ​ថ្ងៃ ព្រមទាំងលេងស្ទាយ៍​សក់​ឡើងយ៉ាងស្អាត ដោយ​រក្សា​មុខ​ទទេ ខណៈដែល ប្អូនស្រីរបស់ Selena ពាក់អាវយឺតរលុង និងខោខូវប៊យ។ តារាស្រី​វ័យ ៣១ ឆ្នាំ​រូបនេះ បានបង្ហាញកាយវិការ បាន​ឱប​ស្មា​របស់​ប្អូនស្រី ឱប​ក និង​រក្សា​ស្មារតី​រីករាយ​ ពេញ​មួយ​ដំណើរ​កម្សាន្ត៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Selena 
Selena 
Selena 
Selena 
Selena 
Selena 
Selena 
Selena 
Selena 
Selena និងប្អូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]