កម្សាន្ត៖ អតីតកីឡាករបាល់ទាត់ លោក David Beckham និងកូនស្រីរបស់លោក ដែលមានឈ្មោះថា Harper បានទៅចូលរួមពិធីជប់លៀងអបអរសាទរខួបលើកទី ១០ នៃការបើកហាងសំលៀកបំពាក់ Victoria ដំបូងរបស់ភរិយា នៅទីក្រុងឡុងដ៍កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា កន្លងទៅនេះ ។
David Beckham និងកូនស្រី Harper បានទៅហាងរបស់ Victoria នៅផ្លូវ Dover ទីក្រុងឡុងដ៍ ដើម្បីប្រារព្ធខួបរបស់ពួកគេ។ តាមរយៈការបង្ហាញវត្តមានលើកនេះ Harper បានបង្ហាញខ្លួន ដោយស្លៀកពាក់យ៉ាងស្រស់ស្អាត នៅជិតម្តាយរបស់នាង។ ក្មេងស្រីវ័យ ១៣ ឆ្នាំរូបនេះ បង្ហាញខ្លួនកាន់តែច្រើនឡើងនៅក្នុងពិធីជប់លៀងនិងព្រឹត្តិការណ៍ជាមួយឪពុកម្តាយរបស់នាង។ ប្រភពនៅចក្រភពអង់គ្លេសបាននិយាយថា ប្ដីប្រពន្ធមួយគូនេះ កំពុងរៀបចំផ្លូវសម្រាប់អាជីពកូនស្រីរបស់ពួកគេ ដោយស្ងប់ស្ងាត់។
មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រមួយចំនួន បានបញ្ចេញមតិថា ពេលវេលាបានកន្លងផុតទៅយ៉ាងលឿន ខណៈពេលនេះដែល Harper ដែលជាកូនស្រីតូចគួរឱ្យស្រឡាញ់ ក្លាយជានារីស្រស់ស្អាត តែម្ដង៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]