បាងកក៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Lisa ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK មិនត្រឹមតែមានភាពល្បីរន្ទឺនៅកូរ៉េទេ តែនាងក៏មានអ្នកគាំទ្រជុំវិញពិភពលោក និងកំពុងបោះជំហានចូលវិស័យចម្រៀងអន្តរជាតិផងដែរ។

Lisa 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ Lisa បានធ្វើឲ្យអ្នកគាំទ្រមានការស្ញើចសរសើរជាខ្លាំង ក្រោយបង្ហាញខ្លួនក្នុងកម្មវិធី Bvlgari Tubogas ដែលរៀបចំឡើងដោយម៉ាកយីហោគ្រឿងអលង្ការ Bvlgari នៅឯទីក្រុងបាងកក ប្រទេសថៃ នាល្ងាចថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២៤។

Lisa 

ក្នុងនោះ នាងបានទាញយកការចាប់អារម្មណ៍ជាខ្លាំងជាមួយនឹងរ៉ូបវែងរឹបរាងពណ៌ផ្កាឈូកស្រាល ជាប្រភេទរ៉ូបកអក្សរ V វាលស្មាបន្តិច ដៃវែង និងសម្រុសអូសដីដូចកន្ទុយត្រី ដែលពិតជាមើលទៅអលង្ការនិងអភិជនខ្លាំងណាស់ បូកផ្សំជាមួយនឹងការផាត់មុខបែបផ្កាឈូកទន់ភ្លន់ និងទម្លាក់សក់មូរទឹករលកផ្នត់ធំៗទៀត ធ្វើឲ្យ Lisa ពិតជាមើលទៅទាក់ទាញ៕  

រូបភាព​​​ថ្មីរបស់ Lisa 
រូបភាព​​​ថ្មីរបស់ Lisa 
រូបភាព​​​ថ្មីរបស់ Lisa 
រូបភាព​​​ថ្មីរបស់ Lisa 
រូបភាព​​​ថ្មីរបស់ Lisa 
រូបភាព​​​ថ្មីរបស់ Lisa 
រូបភាព​​​ថ្មីរបស់ Lisa 

ប្រភព៖: fashonation

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]