សព្វថ្ងៃនេះបច្ចេកវិទ្យាមានការ រីកដុះដាលយ៉ាងខ្លាំង ទៅលើសំភារះទំនើបផ្សេងៗ ដែលធ្វើអោយមនុស្សកាន់តែមានភាពងាយស្រួលថែម មួយកំរិតទៀត។ ជាពិសេស ក្នុងពេល ថ្មីៗនេះមាន កាមេរ៉ាសុវត្ថិភាពជាច្រើន ដែលគេតែងតែដាក់ ដើម្បីអោយដឹងថា តើមានមនុស្សប្លែក មុខចូលផ្ទះដើម្បីលួចទ្រព្យសម្បត្តិ រឺក៏ប៉ុនប៉ងធ្វើឃាត ទៅម្ចាស់ផ្ទះ ដែលរឺទេ? ប៉ុន្តែក៏មាន ជនមួយចំនួនខ្លះ ចង់ឆ្លៀតឪកាសយក ការគេងចំនេញលើនារីៗ  គេបានដាក់ ក្នុងបន្ទប់គេង បន្ទប់ទឹក ដោយមិនអោយ នារីដឹងខ្លួននោះទេ។ ថ្ងៃនេះ ខ្មែរឡូតនឹង បង្ហាញវិធីការពារ កាមេរ៉ាសុវត្ថិភាពដែល ដាក់មិនអោយយើងដឹង ។

១) ឧស្សាហ៏បោសសំអាត ៖ ភាគច្រើន កាមេរ៉ាតែងតែ ដាក់កន្លែងដែល យើងមិនចាប់អារម្មណ៏ ដូចជាជិត ថូរផ្កា កន្លែងព្យួររូបថត អំពូលភ្លើង ធ្នើដាក់សំលៀកបំពាក់ ពីព្រោះជាកន្លែង ដែលងាយស្រួលទុក កាម៉េរាបំផុត។ យើងឧស្សាហ៏ពិនិត្យនិង បោសសំអាតទីនោះ ជៀសវាងជនខូចខិល វាអាចធ្វើបាបយើងបាន



២) ប្រឹងស្តាប់សំលេងកាមេរ៉ា ៖ ប្រសិនសង្ស័យថា មានកាមេរ៉ាក្នុងផ្ទះ ប៉ុន្តែអ្នកមិនអាចរកឃើញ អ្នកអាចស្តាប់សំលេង និងផ្ទៀងត្រចៀកអោយល្អិតល្អន់ ពីព្រោះនៅពេល គេតំឡើងហើយ វានឹង លឺសំលេងតិចៗ ចេញពីកាមេរ៉ានោះ ។


៣)បិទភ្លើង ៖ នៅពេលបិទភ្លើង អ្នកគួរសំលឹង លើវត្ថុតូចៗដែលមាន ភ្លើងពណ៏ក្រហម រឺក៏បៃតងនៅ ជាប់នឹងអ្វីមួយ នោះហើយជាភ្លើងកាមេរ៉ា ។ប៉ុន្តែមុននឹងយើង អាចឃើញវា គួរផ្តោតអារម្មណ៏ និងមាន ការអត់ធ្មត់ខ្ពស់ 


៤) ប្រើទូរស័ព្ទ ៖ វានឹងមិនសូវ មានសេវាក្នុងទូរស័ព្ទ និងពេលអ្នកនិយាយជាមួយ នរណាម្នាក់មានសំលេងរំខាន ធ្វើអោយអ្នកស្តាប់មិនបាន នោះហើយគឺគេបាន ភ្ជាប់កាមេរ៉ាក្នុងបន្ទប់ របស់អ្នកយ៉ាងពិតប្រាកដ


ទាំងនេះ ជាវិធីដែលអោយ អ្នកដឹងពីការ ផ្ទុកកាមេរ៉ាសុវត្ថិភាព ក្នុងផ្ទះពីជនខិលខូច។ យ៉ាងណាមិញ អ្នកគួរតែប្រយ័ត្នខ្លួន កុំអោយមានជនខិលខូច បន្លំ និងកេងប្រវ័ញ្ចលើអ្នកបាន ។ ជាពិសេសប្រសិនអ្នកមាន អារម្មណ៏ថាកាមេរ៉ានៅក្បែរ អ្នកគួរតែអនុវត្តវិធីទាំងនេះជាប្រញាប់  ៕

ប្រភព បរទេស

កែសម្រួល និកា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]