កម្សាន្ត៖ តារាសម្ដែង លោក Ben Affleck ដែលត្រូវបានគេស្គាល់ថា ជាអតីតស្វាមី តារាចម្រៀងស្រី Jennifer Lopez បានទៅជួបអតីតភរិយាម្នាក់ទៀត ដែលជា តារាសម្ដែង Jennifer Garner សម្រាប់អាហារពេលល្ងាចនៅថ្ងៃ Thanksgiving ខណៈភរិយាដែលកំពុងត្រៀមលែងលះ Jennifer Lopez បានបង្ហោះរូបថតតែម្នាក់ឯង។
![](https://s9.kh1.co/0c/0cc9797fba34832d7c2263455aa0325ca16d346a.jpg)
តារាសម្ដែង លោក Ben Affleck ត្រូវបានគេឃើញ ដើរទៅផ្ទះរបស់ Garner នៅ Brentwood រដ្ឋ California កាលពីរសៀលថ្ងៃព្រហស្បតិ៍ កន្លងទៅ។ តារាសម្ដែង លោក Ben Affleck បានបង្ហាញខ្លួន ស្លៀកសម្លៀកបំពាក់ដែលមានផាសុកភាពជាមួយអាវ ខោខូវប៊យពណ៌ខៀវ និងស្បែកជើងប៉ាតា។ តារាប្រុសរូបនេះ បានយកកាហ្វេទឹកកកមួយកែវចូលផ្ទះអតីតភរិយា។
![](https://s9.kh1.co/45/4525d8221a56150164eeba0a6d6870cb62ef7f7e.jpg)
យ៉ាងណាមិញ ខាងប្រភពព័ត៌មានបានប្រាប់ Page Six ថា Ben បានរីករាយ ជាមួយអាហារពេលល្ងាចជាមួយ Jennifer Garner និងកូនបីនាក់របស់ពួកគេជាមួយគ្នា។ មិនត្រឹមតែប៉ុណ្ណោះ ប្រភពដដែលបាននិយាយថា បើទោះបីជា ពួកគេបានលែងលះគ្នាជាច្រើនឆ្នាំហើយក៏ដោយ តែតារាប្រុសរូបនេះ នៅតែមានអារម្មណ៍សុខស្រួល ពេលនៅជាមួយអតីតភរិយា៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
![](https://s9.kh1.co/56/56edca1656fee780468b9573af1c7ad5832aa9e3.jpg)
![](https://s9.kh1.co/97/97897e1aad1417d47e980fbab5551efacbe1d25b.jpg)
![](https://s9.kh1.co/7c/7c592129c2a1c61ab626c17b04b8fe54d5cfb231.jpg)
![](https://s9.kh1.co/f8/f879bbe78284eb788c5f1d20fbd99b8bee95ccf0.jpg)
![](https://s9.kh1.co/36/367c205bd5bd0596fbc90448adf750d24c1c7346.png)
![](https://s9.kh1.co/de/de52ae4eac6f22980b9f787f714177cfd417b0b2.png)
![](https://s9.kh1.co/d8/d811d8083c6755d4a9c5dbbb23c2560096b450a9.webp)
![](https://s9.kh1.co/9b/9be3e3aceae140bad269262e095a295179ac6e1d.jpg)
![](https://s9.kh1.co/61/611f35ad0689d33886c5bb144e15a2e83e9a3e9c.png)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]