រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ៖ ក្នុងឱកាសបុណ្យណូអែលចុងឆ្នាំនេះ សូមអញ្ជើញបងប្អូនទាំងអស់ទៅកម្សាន្តនៅណាហ្គាវើលដ៍ជាមួយក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ខណៈមណ្ឌលកម្សាន្តប្រណីតនេះមានការផ្តល់ជូនដ៏ច្រើនដូចជា ការតុបតែងលម្អដ៏ស្រស់ស្អាត ការសម្តែងសិល្បៈ ម្ហូបសុភមង្គល នំប្រពៃណីណូអែល និងសេវាកម្មស្ប៉ាសម្រាប់សុខភាពដែលនឹងធ្វើឱ្យបងប្អូនទាំងអស់ទទួលបទពិសោធន៍ដ៏រីករាយបំផុត។
នៅពេលឈានជើងចូលណាហ្គាវើលដ៍ ពុកម៉ែបងប្អូនទាំងអស់នឹងឃើញមានការតុបតែងលម្អបែបណូអែលដ៏ប្រណីតនៅច្រកចូល និងកន្លែងទទួលភ្ញៀវដែលមានដូចជា ដើមឈើណូអែល រូបសំណាកមនុស្សព្រិល និងអំពូលភ្លើងចម្រុះពណ៌ដ៏ស្រស់ស្អាត។ ចំណែកអំពូលភ្លើងចម្រុះពណ៌ខាងក្រៅណាហ្គាវើលដ៍នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន ត្រូវបានបំភ្លឺពីម៉ោង ៥:៤៥ ល្ងាចរហូតដល់ម៉ោង ២ ទៀបភ្លឺខណៈរូបដើមឈើណូអែលដ៏ធំដែលព័ទ្ធជុំវិញដោយរូបសំណាកក្តាន់ និងរូបសំណាកស្ករគ្រាប់ ក៏មានភាពទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផងដែរ។
សម្រាប់ពុកម៉ែបងប្អូនដែលមានបំណងអបអរបុណ្យណូអែលជាមួយក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ សូមអញ្ជើញទៅភោជនីយដ្ឋានបារាំង Le Gourmet និងទទួលទានអាហារឈុតសុភមង្គលពេលល្ងាច ៧ មុខ ម្នាក់តម្លៃចាប់ពី ២៧២.០០០៛ ឬភោជនីយដ្ឋានអ៊ីតាលី Bistro Romano ដើម្បីទទួលទានអាហារឈុតពេលល្ងាច ៥ មុខ ម្នាក់តម្លៃចាប់ពី ១៨០.០០០៛ ។ ភោជនីយដ្ឋានចិន Fortune Palace និង Hall of Golden Chimes ផ្តល់ជូនឈុតអាហារពេលល្ងាចបែបចិន ម្នាក់តម្លៃចាប់ពី ២៧២.០០០៛ និង ៣៩២.០០០៛ ។ សម្រាប់អ្នកចូលចិត្តអាហារពេលល្ងាចបែបជប៉ុន សូមអញ្ជើញទៅទទួលទានអាហារឈុតពិសេសនៅភោជនីយដ្ឋានជប៉ុន The Teppanyaki ម្នាក់តម្លៃ ៧២០.០០០៛ ។ ក្នុងពេលដំណាលគ្នានេះ ភោជនីយដ្ឋាន The Pangea និង 2Pangea មានបម្រើជូនអាហារប៊ុហ្វេបែបណូអែលដែលមានមុខម្ហូបពេញនិយមដ៏សម្បូរបែប និងទទួលទានឥតកំណត់ ម្នាក់តម្លៃចាប់ពី ១៤០.០០០៛ និង ១៩២.០០០៛ ។ ទំនាក់ទំនងកក់ទុកមុនតាមរយៈលេខទូរសព្ទ +៨៥៥ ២៣ ២៦៣ ០៣១ ឬអ៊ីម៉ែល [email protected] ។
សម្រាប់អ្នកដែលចង់អបអរបុណ្យណូអែលនៅគេហដ្ឋាន ណាហ្គាវើលដ៍ ក៏មានផ្តល់ជម្រើសពិសេស ផងដែរដែលមានដូចជា មាន់ទួគីដុត សាច់ឆ្អឹងជំនីគោ (USDA Prime Ribs) និងសាច់ហ៊ែមប្រឡាក់ជាមួយស្ករត្នោត និងម៉ាស្តាតរួមជាមួយម្ហូបពេញនិយមបែបអាស៊ីដូចជា សាច់ទាខ្វៃ ឬកូនជ្រូកខ្វៃ តម្លៃចាប់ពី ១១២.០០០៛ រហូតដល់ ១.១៥២.០០០៛។ សូមណែនាំទំនាក់ទំនងកក់យ៉ាងហោចណាស់ ២ ថ្ងៃជាមុនដើម្បីទទួបានម្ហូបដែលមានគុណភាពខ្ពស់បំផុត។
ធ្វើឱ្យការការអបអរបុណ្យណូអែលរបស់អ្នកកាន់តែជិតស្និទ្ធ និងផ្អែមល្ហែមដោយជាវនំប្រពៃណីណូអែល រួមមាន នំរូបផ្ទះរសជាតិខ្ញី នំសូកូឡារូបគល់ឈើ នំស្តូឡិន និងនំមីនផាយ តម្លៃចាប់ពី ១៦.០០០៛ ប៉ុណ្ណោះ។ សម្រាប់ឈុតអាហារសម្រន់ពេលរសៀលនៅកន្លែងទទួលភ្ញៀវ (Lobby Lounge) មានដូចជា នំដុត នំប៉័ង នំផាស់ទ្រីដោយមានបន្ថែមជូនកាហ្វេ និងតែឥតកំណត់ ឬស្រាក្រឡុក ២ កែវ ម្នាក់តម្លៃ ៨៨.០០០៛ ។ អំឡុងពេលញ៉ាំអាហារសម្រន់ពេលរសៀលនេះ ពុកម៉ែបងប្អូន ក៏អាចស្តាប់ភ្លេងព្យាណូដ៏ពីរោះ និងទស្សនាទឹកធ្លាក់នៅផ្នែកខាងក្រោយនៃកន្លែងទទួលភ្ញៀវផងដែរ។
ណាហ្គាវើលដ៍ ក៏មានផ្តល់ជូនសេវាកម្មស្ប៉ាសម្រាប់សុខភាពផងដែរ រួមមាន សេវាកម្មខាត់ស្បែកដោយប្រើអំបិលសមុទ្រដោយប្រើដៃ ៤ និងសេវាកម្មម៉ាស្សាដងខ្លួនរយៈពេល ១២០ នាទី តម្លៃ ៣៩២.០០០៛ ប៉ុណ្ណោះ។ សម្រាប់សេវាកម្មលាបពណ៌សក់ក្នុងឱកាសចុងឆ្នាំនេះ មានតម្លៃចាប់ពី ៨០.០០០៛ រហូតដល់ ១៦០.០០០៛ និងទទួលបានសេវាកម្មអប់សក់ដោយឥតគិតថ្លៃ។
សម្រាប់កម្មវិធីកម្សាន្តវិញ ពុកម៉ែបងប្អូនអាចអញ្ជើញទៅកន្លែងទទួលភ្ញៀវ (Lobby Lounge) ដើម្បីទស្សនាការសម្តែងសិល្បៈអបអរបុណ្យណូអែលដែលផ្តល់ជូនដោយសិល្បករ-សិល្បការិនីជាតិ និងអន្តរជាតិដ៏ប៉ិនប្រសប់ប្រចាំណាហ្គាវើលដ៍ ពីថ្ងៃទី២៩ ខែវិច្ឆិការហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។
នៅក្នុងខែធ្នូនេះ ណាហ្គាវើលដ៍ រង់ចាំស្វាគមន៍ពុកម៉ែបងប្អូនទាំងអស់ជាមួយការផ្តល់ជូនដ៏ច្រើន។ ដូច្នេះ សូមអញ្ជើញនាំក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ទៅកម្សាន្តនៅណាហ្គាវើលដ៍។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.nagaworld.com ឬតាមដានទំព័រហ្វេសប៊ុក ឬទំព័រអ៊ីនស្តាក្រាមរបស់ណាហ្គាវើលដ៍។
*****
អំពីណាហ្គាវើលដ៍
ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរបែបព្រមទាំងសាលសម្រាប់រៀបចំការប្រជុំ និងកម្មវិធីឈានមុខគេ។
សម្រាប់សំណួរអំពីការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងទៅកាន់ ៖ [email protected]
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]