កម្សាន្ត៖ អតីត​តារាម៉ូដែលស្រី Miranda Kerr បានរៀបរាប់ពី​រឿងដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍ ​អំពី​គ្រួសារ ជាពិសេសបុគ្គលិក​លក្ខណៈ​ពិសេស​របស់​កូនៗ ក៏ដូចជា​ភាព​ស្រដៀង​គ្នា​រវាង​នាង និង​ស្វាមី​ គឺ​មហាសេដ្ឋី Evan Spiegel ។

Miranda Kerr និងស្វាមី 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី Vogue Australia ដែលបានចេញផ្សាយកាលពីថ្ងៃទី ២៩ ខែវិច្ឆិកា តារាស្រី Miranda Kerr បាននិយាយថា នាងនិងស្វាមី របស់នាង លោក Evan Spiegel មកពីពិភពលោកពីរផ្សេងគ្នា ប៉ុន្តែមានតម្លៃជីវិតស្រដៀងគ្នា។ តារា​ម៉ូដែលស្រី​រូប​នេះ​ បាន​ធំ​ដឹង​ក្តី​នៅ​ទីជនបទ​នៃ Gunnedah រដ្ឋ New South Wales ប្រទេស​អូស្ត្រាលី ដោយបានចំណាយពេលកុមារភាពដ៏សាមញ្ញ និងសប្បាយរីករាយនៅក្នុងផ្ទះមួយ ដែលពោរពេញទៅដោយក្តីស្រឡាញ់ អាហារដ៏កក់ក្ដៅ និងតន្ត្រីពីព្យាណូរបស់ជីដូនរបស់នាង។ ចំណែកឯ ស្វាមី លោក Evan កើតនៅឆ្នាំ ១៩៩០ នៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា ដែលឪពុកម្តាយគឺជាមេធាវីទាំងពីរ។

Miranda Kerr និងស្វាមី 

ក្នុងនោះដែរ នាងបានរៀបរាប់ថា៖ «គាត់​មាន​វិធី​គិត​ខុស​គ្នា ប៉ុន្តែ​ជា​មនុស្ស​ដែល​ផ្ដោត​លើ​តម្លៃ​ប្រពៃណី ហើយចាត់ទុក​គ្រួសារ គឺជាគ្រប់យ៉ាង។ នោះ​គឺ​ស្រដៀង​នឹង​ខ្ញុំ​ណាស់»។ នៅពេលពួកគេបានទាក់ទងគ្នា តារាស្រីរូបនេះ បាន​លាតត្រដាង​ថា ភាព​ខុស​គ្នា​នៃ​អាយុ​មិន​មែន​ជា​បញ្ហា​នោះ​ទេ ព្រោះ Evan មាន​អាយុ​២៥​ឆ្នាំ ប៉ុន្តែ​ចាស់​ទុំ​ដូច​អាយុ ៥០​ឆ្នាំ រូបលោកជា​មនុស្ស​ចិត្ត​ល្អ មាន​ទេព​កោសល្យ និង​ស្មោះ​ត្រង់ ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Miranda Kerr 
Miranda Kerr 
Miranda Kerr 
Miranda Kerr 
Miranda Kerr 
Miranda Kerr 
Miranda Kerr 
Miranda Kerr 
Miranda Kerr 
Miranda Kerr 
Miranda Kerr 
Miranda Kerr និងស្វាមី 
Miranda Kerr និងស្វាមី 
Miranda Kerr និងស្វាមី 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]