កម្សាន្ត៖ តារាសម្ដែងស្រី Cecilia Cheung ទទួលបានមតិចម្រុះជាច្រើន អំពីសម្រស់របស់នាង នៅពេលដែលបានបង្ហាញខ្លួន បន្ទាប់ពី រូបនាងបាត់មុខអស់មួយរយៈ។
តារាសម្ដែងស្រី Cecilia Cheung បានចូលរួមក្នុងព្រឹត្តិការណ៍មួយ នៅទីក្រុង Hangzhou ថ្មីៗនេះ។ ក្នុងនោះដែរ នាងបានចេញមកជាមួយនឹងស្ទាយ៍តុបតែង ដោយស្លៀករ៉ូបពណ៌ផ្កាឈូក បង្ហាញរាងស្លីមស្អាត។ ខណៈដែល មិនបានបង្ហាញមុខជាយូរមកហើយនោះ តារាសម្ដែងរូបនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកសារព័ត៌មាន និងទស្សនិកជន។
នៅក្នុងរូបថតជាច្រើនសន្លឹក ដែលចេញផ្សាយដោយអ្នករៀបចំព្រឹត្តិការណ៍ ការបង្ហាញខ្លួនរបស់ Cecilia Cheung ទទួលបានការសរសើរជាច្រើន ចំពោះភាពស្រស់ស្អាត និងសម្រស់កាន់តែក្មេងជាងវ័យ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]