ក្រសួងវប្បធម៌ និងវិចិត្របានឱ្យដឹងនៅរសៀលថ្ងៃទី៣ ខែធ្នូនេះថា បុណ្យរំលឹកគុណអង្គរ លើកទី៤ ឆ្នាំ២០២៤នឹងប្រារព្ធនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ។ថ្ងៃទី១៤ ខែធ្នូឆ្នាំនេះដែរ ក៏ជាគម្រប់ខួប៣២ឆ្នាំនៃការដាក់ប្រាសាទអង្គរវត្តចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូផងដែរ(១៤ ធ្នូ ១៩៩២ -១៤ ធ្នូ ២០២៤)។
សូមជម្រាបថា តាមរយៈសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមជាគោលការណ៍ឱ្យរៀបចំពិធីបុណ្យរំលឹកគុណអង្គរនៅរមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោករយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ជារៀងរាល់ឆ្នាំ គិតចាប់ពីឆ្នាំ២០២២តទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក បុណ្យរំលឹកគុណអង្គរឆ្នាំ២០២៣កន្លងទៅ បានប្រារព្ធរយៈពេល១០ថ្ងៃចាប់ផ្តើមពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១៦ ខែធ្នូ។ ខណៈពិធីបើកព្រឹត្តិការណ៍ជាផ្លូវការបានប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែធ្នូក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ព្រមទាំងវត្តមានថ្នាក់ ដឹកនាំសំខាន់ៗជាច្រើនរូបទៀត។
ពិធីបុណ្យរំលឹកគុណអង្គរ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយអាជ្ញាធរជាតិអប្សរា បានរៀបចំឡើង ក្នុងគោលបំណងសំខាន់បំផុតគឺ សម្តែងការដឹងគុណ ចំពោះបុព្វការីជនគ្រប់ជំនាន់ ដែលបានខិតខំបូជាកម្លាំងកាយចិត្ត ក្នុងការងារថែរក្សាអង្គរតាំងពីដើមរៀងមករហូតដល់បច្ចុប្បន្ន។ពិធីដ៏មានសារៈសំខាន់មួយនេះ នឹងកាន់តែធ្វើឱ្យអង្គរ មានភាពល្បីរន្ទឺ និងជាទីគោរពបូជាពីសាធារណជនទូទៅ។
បុណ្យរំលឹកគុណអង្គរ ក៏ចង់រំលេចនូវគុណតម្លៃរបស់អង្គរ ឱ្យកាន់តែមានលក្ខណៈទូលំទូលាយបន្ថែមទៀត នៅក្នុងបរិបទសកលភាវូបនីយកម្ម ។ការបង្ហាញនូវការដឹងគុណទាំងអស់នេះ នឹងកាន់តែធ្វើឱ្យអង្គរកាន់តែមានភាពសក្ការៈថែមទៀត។
សូមជម្រាបថា TimesTravelកាលពីពេលថ្មីៗនេះបានចេញផ្សាយថា ប្រាសាទអង្គរវត្តនៃព្រះជាណាចក្រកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១ ជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដែលមានសោភណភាពស្រស់ស្អាតដាច់គេក្នុងទ្វីបអាស៊ី៕
ប្រភព៖ ក្រសួងព័ត៌មាន
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]