ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ក.ប.ទ. បានបង្កើតម៉ាស៊ីនបកប្រែ TranslateKh ដែលជាជំនួយការឆ្លាតមានលទ្ធភាពអាចជួយដល់ការបកប្រែពាក្យ ឃ្លាប្រយោគ ឬអត្ថបទ ពីភាសាខ្មែរទៅភាសាអង់គ្លេស និងពីភាសាអង់គ្លេសមកភាសាខ្មែរវិញ។
ម៉ាស៊ីនបកប្រែ TranslateKH គឺជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI)មួយ ដែលត្រូវបានបង្កើតឡើងប្រើប្រាស់វិធីសាស្ត្រសិក្សាស៊ីជម្រៅ(Deep Learning)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាស្រ័យហេតុនេះ សាធារណជនអាចប្រើប្រាស់ម៉ាស៊ីនបកប្រែ TranslateKh ជំនាន់ទី១ ជាជំនួយការបកប្រែកិច្ចសន្ទនានិងសារព័ត៌មានទូទៅ។ ក.ប.ទ. នឹងបន្តអភិវឌ្ឍបន្ថែមដើម្បីឱ្យ TranslateKh អាចបកប្រែជាមួយលទ្ធផលល្អប្រសើរជាមួយនិងវិស័យផ្សេងទៀត។
ប្រភព៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]