កូរ៉េខាងត្បូង៖ Han So Hee គឺជាតារាសម្ដែងស្រី ដែលទទួលបានប្រជាប្រិយភាពកុះករបើទោះបីជាកាលពីដើមឆ្នាំ ២០២៤ នាងមានរឿងអាស្រូវជាមួយអតីតមិត្តប្រុស Ryu Jun Yeol ក៏ដោយ។
ថ្មីៗនេះ So Hee បានចេញមកធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលពីស្ទាយ៍នៃការតុបតែងខ្លួននាខែរងារបស់នាង នៅពេលនាងបានចូលរួមក្នុងកម្មវិធីរបស់ SHARK ធ្វើឡើងនាទីក្រុងសេអ៊ូល។
ក្នុងនោះ So Hee បានស្លៀករ៉ូបចោមពុងពណ៌ផ្កាឈូកដិត មានរូបស្រទាប់ផ្កាកុលាបប៉ាក់ពីលើ និងសម្រុងបែបប៉ោងៗដូចរ៉ូបរបស់ព្រះនាងក្នុងព្រេងនិទាន ជាមួយនឹងស្បែកជើងកែងពណ៌សាច់ ដោយបានធ្វើសក់មូររួញទឹករលកផ្នត់ធំ ធ្វើឲ្យនាងមើលទៅស្រស់ស្អាតខ្លាំងដូចព្រះនាង។
អ្នកគាំទ្របានកោតសរសើរ So Hee ដែលអាចឈរនៅកណ្ដាលវាលជាមួយនឹងការស្លៀកពាក់បែបនេះ ព្រោះរ៉ូបនេះជារបៀបចោមពុងបង្ហាញស្មាគ្មានអ្វីបិទបាំង ដែលអាចធ្វើឲ្យនាងរងា ព្រោះនាទីក្រុងសេអ៊ូល កំពុងធ្លាក់ព្រិលយ៉ាងក្រាស់ តែយ៉ាងណា នាងទទួលបានការសរសើរថាពូកែអត់ទ្រាំ៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]