សហរដ្ឋអាមេរិក៖ ត្បិតថាតារាចម្រៀងស្រីអាមេរិក Rihanna រាងឃ្លាតឆ្ងាយពីវិស័យសិល្បៈពិតមែន ដោយងាកមកផ្ដោតលើមុខជំនួញម៉ាកគ្រឿងសម្អាងរបស់នាង Fenty Beauty មែនតែនាងនៅតែទទួលបានការគាំទ្រភ្លូកទឹកភ្លូកដី និងនៅតែបន្តចេញមុខក្នុងកម្មវិធីនានា។
ជាក់ស្ដែង កាលពីថ្ងៃទី៤ខែធ្នូកន្លងទៅនេះ Rihanna បានបណ្ដើរស្វាមី ASAP Rocky មកចូលរួមកម្មវិធី Footwer News Achievement Awards លើកទី៣៨នាទីក្រុង ញ៉ូវយ៉ក សហរដ្ឋអាមេរិក។
ក្នុងនោះដែរ Rihanna បានស្លៀករ៉ូបពណ៌ស កបើកដៃវែង ជាមួយនឹងម៉ូតឆែកភ្លៅនិងសម្រុងវែងអូសដីបែបកន្ទុយត្រី និងធ្វើសក់ចងលើកខ្ពស់ខណៈដែលស្វាមីនាង ស្លៀកខោខ្មៅវែង ជាមួយនឹងអាវស្បែកពណ៌ខ្មៅ ករោមសត្វពណ៌ស និងខ្សែក្រវាត់ម៉ូត ដោយអ្នកទាំងពីរបានឱបបង្ហាញភាពផ្អែមល្ហែម នៅលើកម្រាលព្រំក្រហម ទទួលបានការសរសើរពីអ្នកគាំទ្រថា ពួកគេនៅតែផ្អែមល្ហែម នៅតែរក្សាចំណងស្នេហ៍បានយ៉ាងឋិតឋេរ៕
ប្រភព៖: people
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]