ឯកឧត្តម សុខលូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបានស្នើដល់បងប្អូនអាជីវករដែលបានលក់ដូរជុំវិញផ្សារដែលឆេះកន្លងមក សូមផ្អាកការលក់ដូរចាប់ពីថ្ងៃទី០៧ខែធ្នូឆ្នាំ២០២៤ខាងមុខនេះតទៅ ដើម្បីធានាសុវត្ថិភាពដល់អ្នកលក់ និងអ្នកទិញក្នុងអំឡុងពេល ក្រុមបច្ចេកទេសចាប់ផ្តើមដំណើរការសាងសង់។

ឯកឧត្តមសុខ លូ បានបញ្ជាក់តាមរយៈផេកហ្វេសប៊ុកផ្ទាល់ខ្លួនបន្ថែមថា តាមការពិនិត្យបច្ចេកទេសសាងសង់ច្បាស់លាស់រួចមក ក្រុមការងារសាងសង់នឹងពន្លឿនការវាយប្លង់សេនិងជញ្ជាំងដែលខូចខាត យកកំទេចកំទីចេញអោយបានឆាប់ដើម្បីបងប្អូនអាចចូលលក់ដូរវិញដោយសុវត្ថិភាព។ ឯកឧត្តមសុំការយោគយល់និងអធ្យាស្រ័យ និងសុំឱ្យអាជីវករចូលរួមទាំងអស់គ្នា ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ថាថ្មីៗនេះសម្តេចបវរធិបតីហ៊ុន ម៉ាណែត បានសម្រេចដកហូតផ្សារបឹងឈូក មកស្ថិតការគ្រប់គ្រងរបស់រដ្ឋ និងរៀបចំសាងសង់ផ្សារដែលឆេះឡើងវិញ ដែលត្រូវចំណាយពេលប្រហែល៤ខែ ។ សម្តេចបានផ្តល់សិទ្ធិកាន់កាប់ អាស្រ័យផលដល់ម្ចាស់តូបទាំងជាន់ក្រោមនិងជាន់ផ្ទាល់ដីអស់មួយជីវិត និងតកូនតចៅដោយមិនចាំបាច់បង់ថ្លៃតូបប្រចាំខែទៀតនោះទេ។ដោយឡែក អ្នកជួលបន្តចំនួន២៥នាក់ នៅលើជាន់ទី១ នឹងផ្តល់ជូនម្នាក់មួយតូបនៅផ្សារខាងក្រោយជាដើម ។ បើតាមអាជ្ញាធរឱ្យដឹងថាសំណង់អគារផ្សារបឹងឈូកនេះ បានដំណើរការសាងសង់នៅក្នុងឆ្នាំ1992 និងសម្ពោធដាក់អោយដំណើរការប្រើប្រាស់នៅក្នុងឆ្នាំ1996 មានទំហំ63ម៉ែត្រ × 27ម៉ែត្រជាន់ផ្ទាល់ដី និងជាន់ទី1 មានផ្ទៃក្រឡាអគារទាំងមូលចំនួន3402ម៉ែត្រការ៉េ និងមានអាយុកាលសំណង់អគាររយៈពេល32ឆ្នាំមកហើយ ។ ផ្សារបឹងឈូកនេះត្រូវបានអគ្គីភ័យឆាបឆេះជាន់ទី១ អស់ចំនួន១២៨តូប កាលពីយប់ថ្ងៃទី០៣ខែវិច្ឆិកាកន្លងទៅនេះ៕ អត្ថបទ ៖ ភី សុខ វិទ្យុជាតិចំការចេកខេត្តបាត់ដំបង

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]