ភ្នំពេញ – ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ និងផ្តល់ដំណោះស្រាយ ICT របស់កម្ពុជាបានឈ្នះពានរង្វាន់ "អ្នកដឹកនាំផ្នែកបច្ចេកវិទ្យា" ពី EuroCham Cambodia ក្នុងកម្មវិធី ESG Contest and Awards Gala Dinner ឆ្នាំ 2024 ដែលធ្វើឡើងក្នុងភាពជាដៃគូជាមួយនឹង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ពានរង្វាន់នេះគឺជាសក្ខីភាពមួយចំពោះនវានុវត្តន៍ និងការយកចិត្តទុកដាក់របស់ក្រុមហ៊ុនចំពោះសុវត្ថិភាពលើប្រព័ន្ធអុីនធឺណិត និងការប្តេជ្ញាលើគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា Smart បានចូលរួម និងសហការលើគំនិតផ្តួចផ្តើមដើម្បីលើកកម្ពស់អក្ខរកម្មឌីជីថល សុវត្ថិភាពលើប្រព័ន្ធអុីនធឺណិត ការបង្កើនការយល់ដឹងលើផ្នែកអាកាសធាតុ និងការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន។
លោក Ziad Shatara នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា “បច្ចេកវិទ្យាកំពុងតែវិវឌ្ឍយ៉ាងឆាប់រហ័ស ហើយខណៈពេលដែលយើងធ្វើការយ៉ាងមម៉ាញឹកដើម្បីក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាដែលគួរឱ្យទុកចិត្តបំផុតសម្រាប់អ្នកប្រើប្រាស់ និងអាជីវកម្មនៅប្រទេសកម្ពុជាត្រឹមឆ្នាំ 2026 យើងត្រូវរក្សាការប្រុងប្រយ័ត្នជានិច្ច និងប្រើប្រាស់បច្ចេកវិទ្យាដើម្បីជាប្រយោជន៍ដល់សង្គម។ ទស្សនវិស័យនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីការប្តេជ្ញារបស់យើងក្នុងការផ្តល់នូវដំណោះស្រាយដែលឆ្លើយតបនឹងតម្រូវការរបស់អតិថិជនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីស្មារតីក្នុងការចូលរួមអភិវឌ្ឍន៍កម្ពុជាប្រកបដោយចីរភាពផងដែរ”។
នាំមុខលើផ្នែកសន្ដិសុខសាយប័រ
ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលប្រើប្រាស់ប្រព័ន្ធការពារអន្តរជាតិ Next Generation Signaling Firewall (NGSF) ក្រុមហ៊ុន Smart Axiata បានប្រើប្រាស់បច្ចេកវិទ្យាទំនើបនេះ ដើម្បីធានានូវការការពារដ៏រឹងមាំ ការពារពីការគំរាមកំហែង និងបង្កើនសុវត្ថិភាពលើការតភ្ជាប់សម្រាប់អ្នកប្រើប្រាស់រាប់លាននាក់របស់ខ្លួន។
ក្រុមហ៊ុន Smart Axiata ក៏ទទួលបាននូវវិញ្ញាបនប័ត្រ ISO 27001:2013 សម្រាប់ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពព័ត៌មានរបស់ខ្លួន (ISMS) ដែលជាស្តង់ដារដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិសម្រាប់ការការពារទិន្នន័យ និងសុវត្ថិភាពអនឡាញ។ វិញ្ញាបនប័ត្រនេះពង្រឹងជំហររបស់ Smart ក្នុងនាមជាក្រុមហ៊ុនដែលអាចទុកចិត្តបាន លើផ្នែកទិន្នន័យសំខាន់ៗនៅក្នុងសម័យឌីជីថល។
ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូន
ដោយមាន "ការជំរុញសេដ្ឋកិច្ចបៃតង" ជាសសរស្តម្ភចីរភាពមួយ ក្រុមហ៊ុន Smart ប្រើប្រាស់ថាមពលនៃបច្ចេកវិទ្យាដើម្បីរួមចំណែកកាត់បន្ថយហានិភ័យនៃបម្រែបម្រួលអាកាសធាតុ តាមរយៈការដាក់ប្រើប្រាស់បច្ចេកវិទ្យាថ្មីៗដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូន ដូចជាការដាក់ប្រើប្រាស់ iPowerStar 2.0 ក្នុងឆ្នាំ 2023 ដើម្បីសន្សំសំចៃថាមពល។ មធ្យោបាយនេះ បានកាត់បន្ថយការចំណាយថាមពលរហូតដល់ 4.5% សម្រាប់ស្ថានីយអង់តែនដែលបានដាក់ប្រើប្រាស់។ លើសពីនេះ ក្រុមហ៊ុន Smart បន្តបំពាក់ផ្ទាំងសូឡាបន្ថែមនៅក្នុងស្ថានីយអង់តែនទូរសព្ទរបស់ពួកគេ ដោយមានស្ថានីយអង់តែនថ្មីចំនួន 295 មានបំពាក់នូវផ្ទាំងសូឡាត្រឹមឆ្នាំ 2023។
ជំរុញអក្ខរកម្មឌីជីថល និងសុវត្ថិភាពលើប្រព័ន្ធអុីនធឺណិតសម្រាប់កុមារ
បន្ថែមពីលើការដាក់ប្រើប្រាស់បច្ចេកវិទ្យានេះ ក្រុមហ៊ុន Smart បានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់អក្ខរកម្មឌីជីថលនៅទូទាំងប្រទេសកម្ពុជា។ តាមរយៈកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងដៃគូពាក់ព័ន្ធដទៃទៀត ក្រុមហ៊ុន Smart បានសហការរៀបចំសិក្ខាសាលាដើម្បីបំពាក់សិស្សានុសិស្សនូវចំណេះដឹង និងជំនាញក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថលឱ្យប្រកបដោយសុវត្ថិភាព។
លើសពីនេះ ក្រុមហ៊ុន Smart បានសហការយ៉ាងជិតស្និតជាមួយអង្គការដូចជា Action Pour Les Enfants (APLE) Cambodia ដើម្បីចូលរួមការពារកុមារកម្ពុជាអំពីការកេងប្រវ័ញ្ចនានា និងពង្រឹងសុវត្ថិភាពលើប្រព័ន្ធឌីជីថលសម្រាប់កុមារ។
ការប្តេជ្ញាចិត្តចំពោះគោលការណ៍ ESG
ការផ្តួចផ្តើមរបស់ Smart Axiata ឆ្លុះបញ្ចាំងពីការអនុវត្តយ៉ាងខ្ជាប់ខ្ជួនលើគោលការណ៍ ESG។ កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនត្រូវបានដាក់បញ្ចូលក្នុងរបាយការណ៍ចីរភាពឆ្នាំ 2023 របស់ខ្លួន ដោយបង្ហាញពីសមិទ្ធផលក្រោមសសរស្តម្ភចំនួនបួន៖ ការជំរុញសង្គមឌីជីថល ការជំរុញសេដ្ឋកិច្ចបៃតង ការលើកកម្ពស់ប្រជាជននិងសហគមន៍របស់យើង និងនាំមុខខាងអភិបាលកិច្ច និងទប់ស្កាត់ហានិភ័យ។
ការទទួលបានពានរង្វាន់ ESG Technology Leader Award ពី EuroCham បានបង្ហាញពីការយកចិត្តទុកដាក់របស់ Smart ក្នុងការចូលរួមប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយទំនួលខុសត្រូវ និងជំរុញការអភិវឌ្ឍសង្គមឌីជីថលរបស់កម្ពុជាឱ្យប្រកបដោយបរិយាប័ន្ន។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]