កម្សាន្ត៖ តារាចម្រៀងស្រី Jennifer Lopez បានបង្ហាញខ្លួនដ៏គួរឲ្យចាប់អារម្មណ៍ ពេលទៅលេងវិមានធំៗជាច្រើនក្នុងទីក្រុង Los Angeles កាលពីថ្ងៃទី ៥ ខែធ្នូ បន្ទាប់ពី បានលក់ផ្ទះរបស់ខ្លួនក្នុងតម្លៃជាង ៦០ លានដុល្លារ ដែលនាងធ្លាប់រស់នៅជាមួយនឹងអតីតស្វាមី ដែលជាតារាសម្ដែង លោក Ben Affleck។
![](https://s9.kh1.co/c2/c2ec61c70e6aad7bf5a8d21e0e8df9df30c18006.png)
ក្នុងនោះដែរ តារាចម្រៀងស្រី Jennifer Lopez ចេញមកជាមួយនឹងការលេងស្ទាយ៍ ដោយពាក់អាវក្រឡាពណ៌ខៀវ និងខោខូវប៊យ ពេលមកមើលផ្ទះកាលពីថ្ងៃព្រហស្បតិ៍។
![](https://s9.kh1.co/bc/bc031c4545b2a0633b0edd32f5bff2de8e6d9a17.png)
មិនត្រឹមតែប៉ុណ្ណោះ តារាចម្រៀងស្រីវ័យ ៥៥ ឆ្នាំរូបនេះ បានចំណាយពេលពេញមួយថ្ងៃ ដើម្បីមើលវីឡាចំនួនបី នៅក្នុងសង្កាត់ Beverly Hills និង Brentwood ក្នុងទីក្រុង Los Angeles ជាមួយនឹងឈ្មួញកណ្តាលអចលនទ្រព្យ។
យ៉ាងណាមិញ ផ្ទះរបស់តារាស្រីរូបនេះ បច្ចុប្បន្ននេះ មិនទាន់មានអ្នកទិញទេ មូលហេតុមួយគឺ ដោយសារវាជាវីឡាទំនើបមានតម្លៃខ្ពស់។ ទន្ទឹមនឹងនេះដែរ Jennifer Lopez បានដាក់ពាក្យសុំលែងលះនៅតុលាការនៅថ្ងៃទី ២០ ខែសីហាកន្លងទៅ ហើយត្រូវបែងចែកទ្រព្យសម្បត្តិជាមួយនឹង Ben Affleck ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
![](https://s9.kh1.co/8f/8fc43e423afbccc5d97653019c288c61c22c645f.jpg)
![](https://s9.kh1.co/7c/7c592129c2a1c61ab626c17b04b8fe54d5cfb231.jpg)
![](https://s9.kh1.co/88/882e2aefb49bf4048299ba33a94ba4c537756903.png)
![](https://s9.kh1.co/91/914e78537b3d9efb07dd408fab766686d5a54bc2.png)
![](https://s9.kh1.co/04/04307ed9212652d02f8a0f932bb0b111961ee108.jpg)
![](https://s9.kh1.co/97/97897e1aad1417d47e980fbab5551efacbe1d25b.jpg)
![](https://s9.kh1.co/d1/d17e83569323db482d928bbc3e2eb559b84444c6.jpg)
![](https://s9.kh1.co/8e/8e5668a7676b88753b22ba9411a732b4807eb28c.jpg)
![](https://s9.kh1.co/89/89fcd0799359bfdf0841a9209658c2ed06430fd2.png)
![](https://s9.kh1.co/6b/6b6b206cebe47e9f90899134ce0a17cf6387530a.png)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]