កម្សាន្ត៖ Suri Cruise ដែលត្រូវបានគេស្គាល់ថា ជាកូនស្រីវ័យ ១៨ឆ្នាំ របស់ តារាសម្ដែង លោក Tom Cruise និងអតីតភរិយា Katie Holmes ត្រូវបានគេនិយាយថា នឹងបានក្លាយជាមហាសេដ្ឋីមួយពព្រិចភ្នែក នៅពេលដែលមូលនិធិទុកចិត្ត Trust Fund ដែលបង្កើតឡើងដោយឪពុករបស់នាង គឺតារាសម្តែង Tom Cruise បានចូលជាធរមាន។
យោងតាម សារព័ត៌មាន Dailymail បានដកស្រង់ប្រភពមួយថា នៅក្នុងកិច្ចព្រមព្រៀងលែងលះ មូលនិធិទុកចិត្ត Trust Fund ដែលបង្កើតឡើងដោយ Tom Cruise នឹងផ្ទេរប្រាក់ទៅឲ្យ Suri Cruise យ៉ាងច្រើន នៅពេលដែលនាងមានអាយុ ១៨ ឆ្នាំ ហើយនាងនឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់លុយនោះ នៅពេលនាងមានអាយុ ១៨ ឆ្នាំ។ ចំនួនទឹកប្រាក់ដែលនៅសល់នឹងត្រូវផ្ទេរទៅ Suri នៅពេលនាង មានអាយុ ៣០ ឆ្នាំ។
តាមរយៈប្រភពមួយនេះ បានពន្យល់ថា មូលនិធិ Trust Fund របស់ Tom Cruise ត្រូវបានបង្កើតឡើងយ៉ាងប្រុងប្រយ័ត្ន ដើម្បីកុំឱ្យកូនស្រីរបស់ខ្លួន ទទួលបានប្រាក់ទាំងអស់ក្នុងពេលតែមួយ ជៀសវាងការផ្ទុកលើសទម្ងន់។ យ៉ាងណាមិញ តាមប្រភពមួយក៏បានរាយការណ៍ថាតារាសម្តែង Katie Holmes ក៏បានបង្កើតមូលនិធិទុកចិត្ត សម្រាប់កូនតែមួយគត់របស់នាងផងដែរ។
យោងតាមគេហទំព័រ Celebrity Net Worth បានឱ្យដឹងថា Katie មានទ្រព្យសម្បត្តិប្រមាណ ២៥ លានដុល្លារ ខណៈដែល Tom Cruise មានទ្រព្យសម្បត្តិដ៏ច្រើនចំនួន ៦០០ លានដុល្លារ។ ជាមួយនឹងទ្រព្យសម្បត្តិនេះ លោក Tom Cruise អាចចំណាយយ៉ាងងាយស្រួលសម្រាប់មូលនិធិទុកចិត្ត ដែលបានបង្កើតឡើងជាពិសេស សម្រាប់ Suri ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]