កម្សាន្ត៖ តារាសម្ដែងប្រុស លោក Song Joong Ki បានសម្ដែងក្ដីត្រេកអរ នៅពេលដែលត្រូវបានអបអរសាទរចំពោះការស្វាគមន៍កូនទីពីររបស់ខ្លួន នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ៦ ខែធ្នូ។
ក្នុងនោះដែរ តារាសម្ដែង លោក Song Joong Ki បានចូលរួមក្នុងបទបង្ហាញនៃភាពយន្ត «Bogota: Land of Last Chance» ដោយអ្នកដឹកនាំរឿង Kim Seong Je ដែលធ្វើឡើងនៅ Samsung COEX Megabox ទីក្រុងសេអ៊ូល។
ក្នុងកម្មវិធីនោះ ពិធីករ Park Kyung Rim បានអបអរសាទរ Song Joong Ki ក្នុងកំណើតកូនទីពីររបស់លោក។ ពិធីកររូបនេះ បាននិយាយថា «ថ្មីៗនេះ អ្នកបានស្វាគមន៍អ្វីដែលល្អ។ សូមអបអរសាទរ» មុនពេលសួរអ្វីផ្សេងទៀត។ មិនត្រឹមតែប៉ុណ្ណោះ លោក Song Joong Ki ក៏បានបង្ហាញស្នាមញញឹមយ៉ាងស្រស់ស្រាយភ្លាម ហើយនិយាយថា អរគុណច្រើន ផងដែរ។
គួររំឮកផងដែរថា ភរិយារបស់តារាសម្តែង Song Joong Ki ដែលជាតារាសម្តែង Katy Louise Saunders បានផ្តល់កំណើតកូនស្រីម្នាក់កាលពីថ្ងៃទី ២០ ខែវិច្ឆិកា នៅប្រទេសអ៊ីតាលី ដែលនេះជាកូនទីពីររបស់ពួកគេ បន្ទាប់ពីកូនប្រុសទីមួយ បានកើតនៅឆ្នាំ ២០២៣៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]